ម៉ោង៥ល្ងាច
សិស្សសាលាដើរចេញតាមផ្លូវហូហែ មានជាក្រុម ជាគូ អ្នកខ្លះក៏ដើរម្នាក់ឯង។ងាកមកមើលកម្លោះមាឌល្អិតស្ពាយកាតាបចំហៀងដើរជាមួយមិត្តពីរ បីនាក់។
«ទៅឬអត់ល្ងាចនឹង?» ហេនរី កៀកកគេហើយសួរ
«មិនទៅទេ អស់កម្លាំងណាស់»ជុងគុក ធ្វើមុខធុញរុញដៃគេចេញ។
«ហត់ស្អីគ្រាន់តែរៀន?»មេរី លើកចិញ្ចើមដាក់គេ។
«កុំជីកឬសគល់ យើងមិនទៅអត់ហើយទៅបីអ្នកឯងទៅ»
«នៅផ្ទះធ្វើអីមិនធុញអុីមុខថាសនោះទេឬ?ដេកស្តាប់សម្លេងថ្ងូរគាត់នឹង?»ដេន លើកអ្នកទីប្រាំឡើងធ្វើឲ្យជុងគុកកាន់តែធុញ។
«ស្រីធ្មប់នោះនាំប្រុសប្លែកមុខរាល់ថ្ងៃ ចាំតែថ្ងៃកើតអេដស៍យើងដេកសើចហើយ»ជុងគុក និយាយពីម្តាយចុងយ៉ាងស្អប់ខ្ពើមដល់កំពូល។
«ហ៊ើយៗ កុំខឹងពេកលែងស្អាតហើយ» ហេនរីទាញថ្ពាលរបស់ជុងគុកលេង។
«បន្លំឬអាមុខខ្មោច»ជុងគុក រុញដៃគេចេញព្រោះអាមិត្តម្នាក់នេះចូលចិត្តបន្លំគេណាស់ ជួនកាលទុកចិត្តមិនបានទេ។
«មានឯណា»គេធ្វើមុខជូ
«យើងទៅមែនហើយ bye»ជុងគុក ក្រវីដៃលាហើយដើរទៅបាត់ចូលឡានដែលចតចាំស្រាច់។
JkJ Wattpad ធើសុីបាត់រឿងឯងបាត់ចេះសំណាងចេះថតផុសហើយ Enjoy s'nob 80🙆🏿♀️💋