ទីង~ទីង~ទីង
សំឡេងទូរស័ព្ទលាន់ឮចេញពីកាបូបប្រេននេមរបស់Yumila នាងក៏ស្រវាបើកកាបូបយកទូរស័ព្ទមកមើលលេខអ្នកខល ពេលឃើញភ្លាម ក៏ប្រញាប់សុំអ្នកកំលោះទៅនិយាយទៅជ្រុងម្ខាង។
« Tae អូនសុំលើកទូរស័ព្ទបន្តិចណា៎ អូនត្រឡប់មកវិញឥលូវហើយ »នាងញញឹមថើបថ្ពាល់អ្នកកំលោះមួយខ្សឺត មុននឹងក្រោកចេញទៅនិយាយទូរស័ព្ទ។
« អឹម! »អ្នកកំលោះមិនចាប់អារម្មណ៍អីច្រើន បានតែងក់ក្បាលអនុញ្ញាត ព្រោះគេទាក់ទងនាងជិត1ឆ្នាំទៅហើយ នឹងថែមទាំងមានគម្រោង រៀបការជាមួយគ្នានៅ
ពេលដែលអ្នកកំលោះមើលចរិកនាងច្បាស់សិន មូលហេតុមកពីអ្នកកំលោះស្អប់បំផុតគឺរឿង ផិតក្បត់ ហើយបើចង់ផិតក្បត់ត្រូវតែធ្វើយ៉ាងណាកុំឲ្យអ្នកកំលោះដឹង បើដឹងគឺស្លាប់មួយមុខគត់។
« អាឡូ! បងJacky មានការអីមែនទេ ទើបខលមករកអូន? ថាម៉េចបងចង់ជួបអូននៅពេលនេះ តែ...អឹម មិនបាច់ចុះមកទេ ចាំអូនទៅរកបងនៅបន្ទប់ទៅចុះ »នាងតបទៅអ្នកក្នុងទូរស័ព្ទដែលមានឈ្មោះជាប្រុសថ្មីដែលទើបនឹងទាក់ទងគ្នាបាន2អាទិត្យ ទោះនាងមានTaeក៏ដោយ ក៏នាងមិនខ្វល់ព្រោះមិនទាន់ក្លាយជាប្រពន្ធនៅឡើយ ដូច្នេះនាងក៏មានពេលសប្បាយរឿងលើគ្រែជាមួយប្រុសផ្សេងបានដដែល។
« Tae អា៎ឲ្យអូនសុំទោសផងណា៎ ដែលមិនបាននៅផឹកកំដរ ព្រោះមិត្តអូនស្រវឹងនៅបន្ទប់ម្នាក់ឯង អូនបារម្ភទើបទៅគេងកំដរសង្ឃឹមថាបងនឹងមិនថាអីទេណា »នាងអោបកអ្នកកំលោះ នឹងធ្វើមុខគួរឲ្យស្រឡាញ់។
« បានទៅចុះ! បងផឹកតែបន្តិចទៀត ក៏ទៅបន្ទប់ដែរហើយ ព្រោះត្រូវចេញពីកប៉ាល់ទាំងព្រលឹម នឹងអាលបានទៅមើលការងារនៅក្រុមហ៊ុន »Taehyung
« ចឹងអូនទៅហើយណា៎GoodnightបងTaeជាទីស្រឡាញ់ »នាងធ្វើឬកម្ញិកម្ញក់ មុននឹងថើបលារ ហើយបោះជំហានចូលទៅផ្នែកខាងក្នុងនៃកប៉ាល់ ទុកឲ្យរាងក្រាស់អង្គុយជឹបស្រាម្នាក់ឯងបណ្តើរ លួចដៀងភ្នែកមើលSohyunដែលកំពុងផឹកស្រាដូចផឹកទឹកបណ្តើរ ថែមទាំងមានមនុស្សប្រុសនៅក្បែទៀត ចរិកនាងគឺគួរស្អប់បំផុត។
« កូនប្រពន្ធចុង »អ្នកកំលោះទម្លាក់កែវស្រា
ផ្តួលលើតុខ្លាំងៗ ប្រើកែវភ្នែកដែលកំពុងមានភ្លើងឆាបឆេះទៅដុតនាង តែនាងបែរជាមិនដឹងផងថាមានអ្នកកំពុងសម្លក់សម្លឹងនាងឡើងចង់ជ្រុះគ្រាប់ភ្នែក។
« Kang sohyun!!! »អ្នកកំលោះទះតុខ្លាំងៗ តែមិនបានផ្តល់ភាពភ្ញាក់ផ្អើលដល់ភ្ញៀវម្នាក់ណាទេ ព្រោះសំឡេងតន្ត្រីវាលាន់ឮជាងសំឡេងទះតុរបស់គេ។បន្ទាប់មកអ្នកកំលោះក៏ព្រមក្រោកចេញពីទីនេះទាំងកំរោលចូល។
« Sohyun ឯងកើតស្អី តាមដឹងឯងមិនចេះផឹកស្រាឯណាមែនទេ ហើយថីថ្ងៃហ្នឹងអកដូចមនុស្សប្រមឹក? »មិត្តភក្តិរាងស្តើងអត់សួរមិត្តមិនបាន ព្រោះតាំងពីចេញពីបន្ទប់ទឹកមក ក៏ប្តូរទឹកមុខក្រៀមក្រំ ថែមទាំងផឹកស្រាដូចផឹកទឹក ទាំងមិនមែនជាទម្លាប់របស់នាង។
« កុំបារម្ភពីខ្ញុំអី ពួកឯងសប្បាយបន្តរទៅ »រាងស្តើងដាក់កែវស្រាលើតុតិចៗ មុននឹងឈោងដៃយកក្រដាសមកជូតបបូរមាត់ជូតបែបខ្លាំងៗស្ទើរតែអាចរហែកមាត់ចេញឈាមទៅហើយ។
« អៅ៎...ធ្វើស្អីឯងនឹងSohyun? »ប្រុសវ័យស្រករនាងរហ័សសួរ នឹងវៃដៃ ដែលនាងលើកមកជូតបបូរមាត់ ជាហេតុធ្វើឲ្យក្រែមលើមាត់របស់នាងត្រូវរលុបអស់គ្មានសល់។
« ខ្ញុំ...Junguខ្ញុំហត់ហើយ ខ្ញុំលែងចង់ដើរទៅមុខហើយ »នាងត្អូញត្អែរប្រាប់មិត្តភក្តិប្រុស ដែលមានចរិកស្រី ហៅកាត់គឺខ្ទើយប៉ុន្តែមិនសូវមានអ្នកដឹងនោះទេ ព្រោះតែការតែងខ្លួន សម្តី ឬកពារ គឺប្រុសសុទ្ធសាធទើបមានអ្នកខ្លះគិតថាគេជាមិត្តប្រុសរបស់Sohyun។
« មើល៎ ហើបមាត់មកយើងលាបក្រែមឲ្យវិញ មើលមាត់ឯងចុះដូចសាកសព វាយ៎គួរឲ្យខ្លាច »Junguលូកដៃយកក្រែមចេញពីហោប៉ាវ មុននឹងចាប់ទាញមុខរាងស្តើងហើយទំលាក់ក្រែមលើមាត់នាងតិចៗ កុំឲ្យពណ៌ដិតខ្លាំងពេក។
« ពណ៌ស្អីឯងនឹងJungu!? »រាងស្តើងងើយមុខសួរ នឹងលើកដៃទៅជូតតិចៗ ទើបម្ចាស់ក្រែមប្រញាប់ចាប់ដៃនាងចេញ។
« វាយ៎ ជូតមិនបានទេណា ក្រែមនេះថ្លៃណាវើយ៎ ហើយក៏ជាប្រេនGucciទៀត ឃើញទេ!? »Junguលើក្រែមទៅជិតមុខរបស់រាងស្តើង ឲ្យឃើញផ្លាកប្រេនGucci ឲ្យជ្រងោៗ។
« ប្រឹងលាបធ្វើអី បើវាខ្ទេចអស់ទៅហើយនឹង ហឹក »រាងស្តើងសម្តៅទៅលើបបូរមាត់ដែលត្រូវអ្នកកំលោះឈ្លានពានមកលើនាង នឹកឃើញកាលណា ភាពឈឺចិត្តក៏រត់ចូលមកក្នុងចិត្តនាងពេលហ្នឹង។
« នេះផឹកប៉ះស្រាទឹកភ្នែកហើយតាស៎!»Junguទះទ្រូងខ្លួនឯងតិចៗ ពេលឃើញនាងច្រម៉ក់នៅចំពោះមុខ ស្រាប់តែយំឡើងមកទោះលួងក៏មិនបាត់។
« ខ្ញុំហត់ហើយក៏ងងុយដែរ ពួកឯងសប្បាយបន្តរទៅខ្ញុំទៅបន្ទប់មុនហើយ »រាងស្តើងប្រើខ្នងដៃជូតទឹកភ្នែកដែលហូរមករាល់ពេលនឹកដល់ឈ្មោះប្រុសឃោរឃៅម្នាក់នោះ។
« ទៅកើតឬអត់នៀក? »Junguប្រញាប់ចាប់ដៃមិត្តជាប់ ពេលឃើញនាងឈរទាំងគ្មានលំនឹង។
« កើត កុំបារម្ភ ខ្ញុំទៅមុនហើយ »រាងស្តើង
ញញឹមខ្សោះ បក់ដៃម្ខាងទៅវិញទៅមក
ហើយក៏ដើរចេញទៅ ដោយប្រើជញ្ជាំង
ជាអ្នកទប់លំនឹង។
ក្ឌាំង~~~
ដៃធំសុទ្ធតែសរសៃរបស់អ្នកកំលោះ ស្រវាចាប់ទ្វារបន្ទប់បិទលាន់ឮដូចរញ្ជួយដី ហើយក៏ធ្វើឲ្យលេខបន្ទប់ដែលបិទជាប់នឹងទ្វាររបស់អ្នកកំលោះ ត្រូវរបូតចេញពីលេខ66ទៅជា69វិញ ។
អ្នកកំលោះជ្រោងសក់ ដើរចូលទៅបន្ទប់ទឹកទាំងអារម្មណ៍តប់ប្រមល់យ៉ាងថាមិនត្រូវព្រោះខួរក្បាលចេះតែរំលេចឲ្យឃើញរាងតូច ដែលមានទម្រង់មុខពងក្រពើ ថ្ពាល់ក្រអូប ជាពិសេសប្រអប់មាត់នាងផ្អែមធ្វើឲ្យអារម្មណ៍គេនៅមិនសុខ ចង់តែហក់ទៅសង្គ្រប់នាងឲ្យណាណីម្តង។
« ឯងឆ្គួតហើយ នាងនោះគ្មានស្អីល្អទេ »អ្នកកំលោះគ្រវីក្បាលខ្លាំងៗ ដើម្បីបណ្តេញគំនិតឆ្គួតៗដែលមានទៅលើនាង។
« ចំមែន! »អ្នកកំលោះឈរទល់មុខកញ្ចក់ ដោយលើកមេដៃមកជូតក្រែមដែលប្រឡាក់នៅគែមមាត់ ស្រាប់តែមានអារម្មណ៍ក្តៅ ច្រាស់ច្រាល ឡើងមកភ្លាមៗ ឯអាកូនទ្រេនដែលសង្ងំនៅប្រឡោះភ្លៅក៏ធ្វើទុក្ខគេឥតល្ហែរ ទើបគេគ្មានជំរើសក្រៅពីទៅ
ឈរក្រោមទឹកផ្កាឈូក ឲ្យស្រោចស្របជួយបណ្តេញអារម្មណ៍ក្តៅឲ្យចេះពីខ្លួន។
ក្រាក~~
ដៃតូចៗចាប់បើកទ្វារបន្ទប់ ដោយម្ចាស់ដៃកំពុងទន់ដៃទន់ជើងដោយសារឥទ្ធិពលស្រាច្រើនពេក ហើយក៏មិនបានចាប់អារម្មណ៍ផងថា នេះមិនមែនជាបន្ទប់របស់នាង ព្រោះពេលនេះបន្ទប់លេខ69មាន
ដល់ទៅពីរបន្ទប់ឯណោះ។សម្រឹបជើងស្រាលៗដូចគ្មានកម្លាំង កំពុងដើរទៅគ្រែហើយទំលាក់ខ្លួនគេង ដោយទាញភួយមកឃ្លំខ្លួនជិត ចំណែកអ្នកកំលោះដែលនៅបន្ទប់ទឹកក៏មិនបានដឹងរឿងអីទាំងអស់ព្រោះ
សំឡេងទឹកធ្លាក់ វាលាន់ឮពេញផ្ទៃប្រសាទ។
« Milaក្រែងអូនថាទៅគេងកំដរមិត្តភក្តិហេស៎ ម៉េចក៏មកបន្ទប់បងទៅវិញ »អ្នកកំលោះនាំរាងកាយចេញពីបន្ទប់ទឹក ដោយមានកន្សែរុំចង្កេះ ព្រលែងល្វែងលើ ហើយពេលឃើញមនុស្សស្រី ដែលគេងគ្រលំm
ភួយ ផ្កាប់មុខនឹងខ្នើយ ឃើញតែសរសៃរសក់ខ្មៅក្រឹប ទើបគិតថាជាYumila។តែក៏ល្អដែលនាងមក ព្រោះគេអាចឲ្យនាងជួយសម្រួលឈាមដែលកំពុងកកនៅក្នុងខ្លួនរបស់គេ ដោយមិនចាំបាច់រំងាប់អារម្មណ៍ដោយខ្លួនឯង។
មួយសន្ទុះក្រោយ អ្នកកំលោះដើរមកច្រត់ដៃនៅចុងគ្រែ សម្លឹងមើលរាងស្តើងនៅលើគ្រែដែលខ្លួនគិតថាជាYumila ទោះគេផឹកមិនច្រើនកែវដូចSohyunក៏ដោយ តែក៏មានជាតិអាកុលក្នុងខ្លួនខ្លះដែរ ដូច្នេះកាលដែលគេមើលSohyun ជាYumilaក៏មិនមែនរឿងដែលប្លែក។
ផ្លឹប~~~?
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...