Ep10: បងមិនបានឃោឃៅដូចដែលខ្ញុំគិតឡើយ

1.2K 86 28
                                    

   នៅពេលព្រឹកស៊ូហ្គាបើកភ្នែកឡើងពីដំណេកគំនិតអាក្រក់ក៏ផុសឡើង គេក្រោកចុះមកថាំងៗទាំងមិនទាន់ងូតទឹកផ្លាស់ខោអាវមកកន្លែងជីមីនដែលដេកដន្លប់ស្តូកដោយស្នាដៃគេនៅបន្ទប់អ្នកបម្រើ

«ឌឹប*អូយយ..»ស៊ូហ្គាចាប់ទាញរាងកាយល្អិតសភាពតោកយ៉ាកខ្លួនសុទ្ធតែស្នាមទម្លាក់ពីលើគ្រែមិនសំចៃដៃអីបន្តិច

«គិតប្រុងដេកដល់ហើមទៅជាខ្មោចមែនទេ» គំហកឲជីមីនខ្លាំងៗ

« ហៅធម្មតាទៅវាថីលោកឯង ចាំបាច់ទាញខ្ញុំទម្លាក់បែបនេះ»ជីមីនលើកដៃច្រត់ជើងគ្រែម្ខាងទប់ចង្កេះក្រោកឈរ

« ធ្វើអាហារឲយើងញាំ ពេលយើងចុះមកវិញមិនហើយឯងត្រូវមិនខាន »ស៊ូហ្គាដើរចេញដល់មាត់ទ្វារាងតូចនិយាយធ្វើឲគេបញ្ឈប់ងក៎

«ខ្ញុំមិនធ្វើ ខ្ញុំមិនស្រួលខ្លួនទេ»
«អ្នកណាឲសិទ្ធឯងមកប្រកែក»ស៊ូហ្គាស្រែកស្ទុះចូលមកចាប់ផ្តូលជីមីនទៅលើពូក

«ខ្ញុំមិនបានប្រកែក តែខ្ញុំនៅឈឺមិនស្រួលខ្លួនពិតមែន»
«មិនស្រួលក៏ត្រូវតែធ្វើ »

«អោយអ្នកបម្រើរបស់លោកធ្វើទៅ» ស៊ូហ្គាប្រើកែវភ្នែកខ្មៅក្រេបសម្លឹងមកជីមីន

«ស្តាប់តាមយើងឬចង់ត្រូវដូចម្សិលមិញ?»នាយលូកដៃមកចាប់មាត់រាងល្អិតស្រាលតែក៏ធ្វើឲអ្នកខាងក្រោមព្រើរោមដែរ

«ខ្ញុំ...ខ្ញុំនឹងទៅធ្វើឥឡូវនេះ »ជីមីនច្រានស៊ូហ្គាចេញ
ងើបទាំងលំបាករត់ទៅផ្ទះបាយបាត់ ទុកឲស៊ូហ្គានៅតែឯងសម្លឹងមើលគេពីក្រោយ

«Park Jiminអើយ យើងគ្រោងរៀបផ្លូវឲឯងដើររួចហើយ ហ្គេមនេះនឹងទៅជាយ៉ាងណាស្ថិតលើឯងហើយ»។

«ចាហ្វាយ»នាយជាកូនចៅបើកទ្វាថ្នមៗជាមួយឯកសារក្នុងដៃរ
«យ៉ាងមិចហើយ រឿងPark Jiminមានតម្រុយទេ»Namjoon

«តិចតួចចាហ្វាយ មានគេរាយការណ៍មកថាឃើញ
ឧទ្ធម្ភចក្ររបស់Gun Sugaហោះទៅកាន់កោះជេជូ ខ្ញុំអាចសន្និដ្ឋានបានថាអ្នកប្រុសតូចប្រាកដជាត្រូវវានាំទៅលាក់ខ្លួននៅទីនោះមិនខាន»នាយជាចៅហ្វាយអង្គុយក្តោបដៃគិតមួយសន្ទុះ

The Bloody wedding Where stories live. Discover now