ភាគ១៩

3.7K 131 0
                                    

មួយខែក្រោយមក...
បន្ទាប់ពីផ្លាស់ប្តូរមករស់នៅប្រទេសរុស្សីSohyunក៏បានមកធ្វើជាMCឲ្យក្រុមហ៊ុនរថយន្តដ៏ធំមួយ មិនតែប៉ុណ្ណោះនាងក៏មានផ្ទះមួយខ្នងនៅម្នាក់ឯងទៀតផង តែមុននឹងនាងបានមកដល់ពេលនេះក៏ត្រូវអរគុណKellyដែលជួយនាងកន្លងមក។
«ត្រៀមខ្លួនហើយឬនៅSohyun?»Kellyប្អូនស្រីម្ចាស់ក្រុមហ៊ុនរថយន្តនេះ ហើយក៏ជាមិត្តជិតដិតរបស់Sohyunត្បិតអ្នកទាំងពីរទើបនឹងស្គាល់គ្នា តែក៏ចុះសម្រុងនឹងគ្នាបានល្អ។
«រួចរាល់ហើយ»Sohyunញញឹមដាក់អ្នកជាមិត្ត មុននឹងទាញក្រដាសអត្ថបទដែលត្រូវនិយាយនៅពេលបន្តិចទៀតនេះ។
«ឡើងទៅលើឆាកតែម្តងទៅចឹង ចាំខ្ញុំជូនទៅ អូ មួយទៀតSohyunល្ងាចឯងទំនេរទេ ទៅញាំអាហារជាមួយបងប្រុសខ្ញុំទៅ»ពួកនាងដើរបណ្តើរជជែកគ្នាបណ្តើរ តែភាគច្រើនKellyចូលចិត្តរៀបរាប់រឿងបងប្រុសខ្លួនឲ្យSohyunសង្ស័យតែចង់បានបងថ្លៃឆាប់ៗហើយ។
«មិនសមទេ ខ្ញុំជាកូនចៅតូចតាចកុំអីល្អជាង»Sohyunញញឹមគ្រវីក្បាលតិចៗ តាមពិតនាងមិនចង់ឲ្យខ្លួនឯងស្និទ្ធស្នាលជាមួយអ្នកណា ព្រោះមានដំបៅជាប់បេះដូងដែលមិនអាចកេះចេញបាន ហើយបើនាងហ៊ានតែកេះប្រាកដជាឈឺចាប់។
«មិនអីទេ...មិនបាច់ក្រែងចិត្ត»
«ខ្ញុំដល់ម៉ោងហើយKelly ចាំនិយាយគ្នាពេលក្រោយ»នាងប្រាប់ដោយសំឡេងស្រទន់មុននឹងនាំខ្លួនប្រាណក្រអូបឈ្ងុយឡើងទៅលើវេទិកាលម្អរដោយផ្កាចម្រុះពណ៌ ភ្លើងហ្វារបាញ់មកប៉ះស្បែកសចាំងនាងដែលលេចចេញតាមរ៉ូបវាលខ្នងពណ៌ខៀវ ជាយសំពត់ឆែតហួសជង្គង់ សក់ទាំងអស់ក៏លើកបួងជាម៉ូតយ៉ាងល្អគួរឲ្យទាក់ទាញ។
«សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះក្រុមហ៊ុនជីអេសធីនឹងនាំយករថយន្តទំនើបចំនួនបីគ្រឿង ដែលមួយគ្រឿងៗសុទ្ធតែជាប្រភេទរថយន្តដែលផលិតនៅក្នុងឆ្នាំនេះផងដែរ មិនតែប៉ុណ្ណោះម៉ូតរបស់រថយន្តក៏បានកែច្នៃនៅផ្នែកចង្កូត.......»Sohyunឈរលើវេទិកានិយាយច្បាស់ៗគ្មានទាក់រអាក់រអួល មិនខ្លាចមិនភ័យ តែបែរជានិយាយដោយមានការជឿជាក់លើខ្លួនឯងដែលជាចំណុចមួយធ្វើឲ្យប្រុសលង់ស្រឡាញ់នាងដោយហាមមិនបាន។
មួយសន្ទុះក្រោយមកSohyunចុះពីវេទិកាទៅទៅកន្លែងតម្រៀបរថយន្តដើម្បីប្រាប់ពីមុខងារសំខាន់ៗរបស់ឡានដល់អតិថិជន ដែលពិបាកគឺដោយសារតែប្រុសៗនៅទីនោះចូលចិត្តឆ្លៀតឪកាសបន្លំប៉ះខ្លួនប្រាណរបស់នាងក៏មាន។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now