ថ្ងៃបន្ទាប់
សម្រឹបជើងធ្ងន់លាន់ឮគ្រប់ពេលដែលចុងនៃកែងស្បែកជើងរបស់នាងប៉ះនឹងឥដ្ឋ ស្រីបបូរមាត់ក្រហម ពាក់វែនតាខ្មៅ រ៉ូបពណ៌សព្រលែងស្មារទាំងគូរឲ្យទំនេរគ្មានអីបិតបាំង ហើយក៏គ្មានអ្នកណាក្រៅពីYumilaនេះឯង។ថ្ងៃនេះនាងតែងខ្លួនមកភូមិគ្រឹះKimក្នុងបំណងមកសម្រក់ទឹកនេត្រាដែលឮដំណឹងថាប្រុសដែលនាងទាក់ទងនឹងរៀបការជាមួយស្រីដែលនាងទះតប់នៅមន្ទីរពេទ្យកាលពីមួយខែមុន។
«បងTaeនៅទេ?»នាងអង្គុយគងអន្ទាក់ខ្លារលើសាឡុងហើយស្រេច ដោយមិនចាំបាច់ឲ្យមានអ្នកណាមកអញ្ញើញ ស្របពេលឃើញFaraនៅត្រង់នេះក៏សួររកTaehyungភ្លាម។
«អ្នកប្រុសកំពុងនៅជាមួយប្រពន្ធរបស់គាត់»Faraកុហកទាំងការពិតនាងក៏មិនច្បាស់ថាTaehyungនៅឯណា ដឹងតែថាSohyunកំពុងនៅក្នុងផ្ទះបាយជាមួយអ្នកបំរើផ្សេងទៀត។
«ប្រពន្ធហេស្អ?យើងគួរតែប្រាប់ខួរដ៏ល្ងង់របស់ឯងយ៉ាងម៉េចទៅ ទើបដឹងថាប្រពន្ធរបស់Taeគឺជាយើងតែម្នាក់គត់»Yumilaក្តាប់ដៃសម្លក់Faraស្ទើរតែលៀនគ្រាប់ភ្នែកចេញមកក្រៅទៅហើយ។
«ជាអ្នកនាង ខ្ញុំទើបតែដឹងទេនៀក តែថាបើជាប្រពន្ធមែន ម៉េចក៏ចាំបាច់រត់មករកគេដល់ផ្ទះធ្វើអី ឬគេលែងខ្វល់ជាមួយហើយ?»Faraអោបដៃពេបមាត់ មិនព្រមចាញ់Yumilaងាយៗនោះទេ។
«នាងខ្ញុំបម្រើដាច់ថ្លៃ ហ៊ានប្រហើនជាមួយយើងផងហ្អេស?»Yumilaហក់ទៅបោចសក់Faraទាញចុះទាញឡើងរហូតរបូតសំឡេងឭដល់នាងក្រមុំនៅផ្ទះព្រមទាំង Taehyungនឹងលោកស្រីKim។
«ឈប់ភ្លាម»លោកស្រីKimចង់ខ្យល់គរពេលឃើញឬកពារឥតមេឥតបារបស់Yumilaដែលហ៊ានចូលមកភូមិគ្រឹះនេះហើយនៅលើកដៃទះតប់អ្នកបំរើរបស់គាត់ទៀត។
«Tae!ជួយអូនផង នាងនេះវារករឿងអូនមុន»Yumilaរត់ទៅអោបTaehyungណែនដៃ ក្នុងចិត្តកំពុងចង់បញ្ឈឺរនាងក្រមុំដែលឈរមើលទាំងឈឺខ្ទោកៗក្នុងបេះដូង។
<ខ្ញុំមិនមែនខ្យល់អាកាសទេ ធ្វើអីក៏អាណិតដល់បេះដូងខ្ញុំផង>នាងនិយាយពាក្យនាងតាមខ្សែភ្នែកដែលសម្លឹងទៅពួកគេ នាងឈឺចាប់តែធ្វើអីបានទៅ បើនាងគ្រាន់តែជាចំណែកលើសក្នុងបេះដូងគេ។
«Taehyungអញ្ញើញកូនប្រដៅស្រីឥតមាយាទរបស់កូនបន្តិចទៅ ម៉ាក់នេះសែនហត់ដែលឃើញរូបភាពបែបនេះណាស់ តោះSohyunទៅជាមួយម៉ាក់»លោកស្រីKimមិនញញើតនឹងនិយាយអាក្រក់ដាក់Yumilaព្រោះគាត់ស្អប់នាង ពេលនិយាយរួចក៏ហៅSohyunទៅជាមួយ ទុកឲ្យTaehyungសម្លឹងមើលផែនខ្នងSohyunតាំងចិត្តស្ងប់។
«ទៅនិយាយជាមួយបង»Taehyungក្រលេកមកមើលYumilaដោយខ្សែភ្នែកសោះកក្រោះ រួចក៏អូសនាងទៅសួនច្បារ។
«អូនមកទីនេះធ្វើអី?»Taehyungព្រលែងដៃនាងមុននឹងផ្តើមសំណួរដោយសំឡេងមិនសូវជាពេញចិត្តសួរប៉ុន្មាន។
«ហេតុអ្វីអូនមកមិនបាន ទាំងបងកំពុងតែជិតការជាមួយSohyun!»នាងនិយាយទាំងនៅមានកំហឹងក្នុងចិត្តនៅឡើយ ដែលមិនមករកនាងជិតមួយខែនេះក៏ព្រោះតែSohyunហើយពេលនេះក៏ការជាមួយនាងទៀត។
«គ្រាន់តែរៀបការ បងមិនបានស្រឡាញ់នាង»គេតបប្រហើរតិចៗ ទាំងការពិតចិត្តរបស់គេដិតដាមតែរូបភាពរបស់Sohyun។
«ចឹងបងកុំចុះអេតាស៊ីវិលជាមួយនាងអី ព្រោះបើបងចុះមានន័យថាបងស្រឡាញ់នាង បងសន្យាជាមួយអូនមកថាមិនព្រមចុះ»Yumilaអោបដើមដៃរបស់អ្នកកំលោះរួចក៏បោះសំណើរ ដែលធ្វើឲ្យទឹកមុខរបស់គេប្លែកមួយរំពេច។
«បងមិនចុះស្រាប់ហើយ»គេព្រមឆ្លើយបែបនេះដើម្បីឲ្យរួចពីមាត់ តែទៅដឹងពីកាល ថាការសន្ទនារបស់គេនៅក្នុងការលួចស្តាប់របស់Sohyun មិនមែនហៅថាលួចស្តាំទេព្រោះនាងដើរកាត់ក៏ឮឈ្មោះរបស់នាងក្នងការសន្ទនា ពេលស្តាប់យូរទឹកភ្នែកមិនដឹងមកពីណាទេហូរមកដូចជាទឹកជ្រោះ នាងសុំចាញហើយ នាងពិតជាមិនអាចរឹងមាំទៀតបានទេ បើត្រូវប្រឈមរឿងបែបនេះរាល់ថ្ងៃ រាល់ពេលវេលា។
«មែនណា៎ បងសន្យាជាមួយអូនហើយហាមប្តូរពាក្យសម្តីឲ្យសោះ»Yumilaញញឹមបិទមាត់មិនជិត ត្រដាងដៃអោបTaehyungយ៉ាងណែន ពន្លឺរកែវភ្នែកនៃភាពពុតត្បុតក៏លេចឡើងមកជាមួយ ខណៈពេលនោះនាងក៏ក្រលេកទៅឃើញSohyunដែលកំពុងឈរផ្នែកខ្នងនឹងជញ្ជាំង សង្ស័យតែសង្ងំយំហើយមើលទៅ។ឆ្លៀតឪកាសល្អនាងក៏ជំទើតជើងថើបបបូរមាត់Taehyungភ្លាមៗ។
«ជុប! អូនស្រឡាញ់បងTae»នាងសប្បាយចិត្តពន់ពេកដែលបានបញ្ឈឺរចិត្តSohyunបែបនេះ។
«បើអូនសប្បាយចិត្តហើយ ចាំបងឲ្យគេជូនអូនទៅផ្ទះវិញ»Taehyungត្រូវការឲ្យYumilaចាកចេញទៅសិន នឹងអាលបានទៅដោះស្រាយបញ្ហា តែស្រីពូកែរករឿងដូចYumilaមិនព្រមទៅងាយៗ ថែមទាំងសុំនៅញាំអាហារថ្ងៃត្រង់នៅទីនេះទៀត។
«បងមិនអញ្ញើញអូនញាំអាហារថ្ងៃត្រង់ទេហ្អេស? អូនឃ្លានហើយណាមួយក៏ចង់ញាំជុំគ្នាជាមួយSohyunនឹងអ្នកម៉ាក់ផងដែរ»
«តែម៉ាក់បងមិនពេញចិត្តអូន!»Taehyungដកដង្ហើមធំបន្តិចមុននឹងនិយាយបន្តរ។
«តែបើអូនចង់ហើយបងក៏មិនឃាត់»
«ចឹងយើងទៅឥលូវតែម្តងទៅណា អូនឃ្លានខ្លាំងហើយ»នាងនិយាយព្រមទាំងអោបដៃTaehyungដើរទៅក្នុងភូមិគ្រឹះវិញក៏បានឃើញគេរៀបចំអាហារនៅតុរាងចតុកោណវែង ពណ៌ក្រហមចាស់។
«អ្នកម៉ាក់ខ្ញុំសុំផ្ញើរក្រពះនៅទីនេះមួយពេលហើយ សង្ឃឹមថាអ្នកម៉ាក់មិនប្រកាន់»Yumilaដើរពើងទ្រូងទៅជិតតុអាហារដែលកំពុងមានSohyunនឹងលោកស្រីKimអង្គុយជិតគ្នា។
«ហើយSohyunនាងមិនប្រកាន់ខ្ញុំទេត្រូវទេ?»នាងងាកទៅសួរនាងក្រមុំអង្គុយទាំងគ្រាំចិត្ត តែប្រឹងធ្វើជាមិនមានរឿងអ្វីកើតឡើង។
«កូនប្រសារខ្ញុំមិនប្រកាន់ស្រីដែលត្រឹមជាអតីតរបស់កូនប្រុសខ្ញុំនោះទេ គិតតែនាងទៅធ្វើអីឲ្យឃើញក្បាលគេនៅត្រង់នឹងផង ទោះកូនប្រសារខ្ញុំមិនប្រកាន់ តែខ្ញុំប្រកាន់»លោកស្រីKimថាឲ្យYumilaយ៉ាងវែងអន្លាយ នាងសែនអាម៉ាសមុខណាស់ ពេលអ្នកបំរើគ្រប់គ្នាបាញ់ខ្សែភ្នែកជិនឬកដាក់នាងគ្រប់ពេល។
«Faraដួសបាយទៅ»Taehyungបញ្ជារ មុននឹងដើរទៅអង្គុយក្បែរSohyun ធ្វើឲ្យYumilaភ្ញាក់ផ្អើលយ៉ាងខ្លាំង។
«ហេតុអ្វីមិនអង្គុយជិតអូន?»Yumilaនិយាយចេញភ្លាមៗមិនខ្វល់ថាទីនេះមានអ្នកណានៅខ្លះក៏ដោយ។
«ឲ្យល្មមៗបានហើយ កូនប្រុសខ្ញុំចង់អង្គុយក្បែរអនាគតប្រពន្ធមិនឃើញខុសត្រង់ណាទេ គិតតែនាងទៅ បំពេញក្រពះហើយពេលណាក៏ទៅកន្លែងដើមវិញទៅ»ពាក្យពេជន៍របស់លោកស្រីធ្វើឲ្យតុអាហារក្លាយជាភ្នក់ភ្លើងដ៏ក្តៅគគុក សម្បីតែSohyunក៏មិនហ៊ានលូកមាត់មួយម៉ាត់។
«ម៉ាក់! បានហើយ»Taehyungប្រកាសបិទសង្គ្រាមថ្វីមាត់តែប៉ុណ្ណឹង ព្រោះបើបន្តរទៀតប្រាកដណាស់ថាម៉ាក់គេមិនព្រមចាញ់ងាយៗ។
«អូនលែងញាំហើយTae អូនចង់ទៅផ្ទះ ទីនេះគ្មានអ្នកណាមើលអូនក្នុងផ្លូវល្អទេ»Yumilaក្រោកឈរ ទឹកភ្នែករលីងរលោង។
«អញ្ញើញ»លោកស្រីKimនិយាយទៅកាន់Yumila។
«ចាំបងជូនទៅ»Taehyungប្រុងនឹងងើបចេញពីកៅអី ខណៈពេលនោះដែរSohyunក៏រត់ចេញពីតុអាហារដោយគ្មានហេតុផល ព្រោះនាងមិនយល់ហេតុអ្វីនាងទប់ទឹកភ្នែកមិនបានពេលឃើញពួកគេសំដែងការបារម្ភពីគ្នាទាំងមានក្បាលនេះនៅត្រង់នេះឲ្យច្រង៉ោៗ ឬពួកគេគ្រាន់តែចាត់ទុកត្រឹមកម្ទេចធូលី។
«មិនបាច់ទេ អូនមិនចង់ធ្វើជាមេរំខានក្តីសុខអ្នកខ្លះ!»នាងតបដោយលេងខ្លួនលេងសម្តីព្រោះយល់ថាTaehyungប្រាកដជាមកលួងខ្លួន ហើយអ្នកបាក់មុខគឺជាលោកស្រីKim តែការគិតនាងផ្ទុយស្រឡះព្រោះក្រោយពីSohyunរត់ចេញទៅ Taehyungក៏ព្រមតាមសំណើររបស់នាង។
«តាមចិត្តចុះ ចាំឲ្យMacoយកឡានជូនទៅ»ថាចប់គេក៏ដើរឡើងទៅជាន់លើដោយមិនចាំបាច់ឲ្យលោកស្រីKimក្អកឲ្យដូចលើកមុនៗ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...