ថ្ងៃបើកបវេសនកាលក្នុងសាលាដែលពោរពេញទៅដោយសិស្សជាច្រើនដែលនៅជុំវិញបរិវេនសាលាដោយគ្រងនូវឯកសណ្ឋានជាសិស្សសាលាAដែលជាសាលាល្បីជាងគេប្រចាំប្រទេសរុស្សី។
សិស្សដែលបានមករៀននៅទីនេះសុទ្ធតែជាកូនអ្នកមានឋានៈខ្ពង់ខ្ពស់មកពីត្រកូលអភិជននិងជាកូនអ្នកមានថែមទៀតផង!សមនឹងល្បីឈ្មោះហើយក៏ព្រោះតែសាលានេះមានការតុបតែងមិនថាបរិវេនទាំងក្នុងនិងក្រៅសាលាគឺសុទ្ធតែល្អឥតខ្ចោះបូករួមនឹងការបង្រៀនដោយយកចិត្តទុកដាក់របស់គ្រូនៅទីនោះថែមទៀតផង!
ក្នុងថ្នាក់
អ្នកគ្រូ៖ថ្ងៃនេះមានសិស្សថ្មីចូលមក!ត្រូវរាប់អានស្វាគមន៍គេផងឮទេ???
all៖បាទ/ចាស៎!
ពេលនោះក៏មានសិស្សប្រុសរាងខ្ពស់ស្រឡះ សក់បាំភ្នែកនៅខាងមុខបន្តិច ដំណើរដើរធម្មតាបូករួមនឹងទឹកមុខស្មើធេងដែលជាទីចាប់អារម្មណ៍របស់សិស្សដទៃទៀតនៅក្នុងថ្នាក់
yibo៖សួស្ដីអ្នកទាំងអស់គ្នា!ខ្ញុំ...wang yibo!ជាសិស្សចូលថ្មី!សុំរាប់អានផង!
រាងសង្ហារនិយាយទៅកាន់អ្នកទាំងអស់គ្នាទាំងទឹកមុខសោះកក្រោះ
អ្នកគ្រូ៖ទៅអង្គុយនៅទីនោះទៅ!
yibo៖បាទ!
រាងក្រាស់ក៏ដើរទៅអង្គុយនៅតុខាងក្រោយគេបង្អស់រួចក៏ចាប់ផ្ដើមរៀន(តុមួយអង្គុយម្នាក់!)ម៉ោងចេញលេង
រីងៗ......
អ្នកគ្រូ៖បានហើយ!សម្រាកសិនទៅ!
ថារួចគាត់ក៏ចាកចេញ
jiangcheng៖សួស្ដី!
jiangchengក៏ងាកទៅក្រោយនិយាយជាមួយនឹងអ្នកដែលអង្គុយមើលសៀវភៅស្ដាប់កាសធ្វើមិនដឹង
jiangcheng៖អេ.....តុកៗ.....
រាងក្រាស់គោះតុតិចៗដើម្បីដាស់អ្នកម្ខាងទៀត
yibo៖????
jiangcheng៖សួស្ដី!
yibo៖ហឹម....
(រឹកម៉េសអាប៉ិនឹង??)រាងសង្ហារបានត្រឹមសម្លក់មុខyibo
xiao zhan៖បងcheng!!!
jiangcheng៖ហា????
xiao zhan៖តោះទៅញ៉ាំបាយ!
jiangcheng៖ឯងទៅទេ???
yiboក្រវីក្បាលតិចៗ
xiao zhan៖មោះ!!!កុំខ្វល់!!!
គេប្រឹងអូសដៃjiangchengដោយមិនភ្លេចងាកមកសម្លក់មុខyibo!
ទើបតែចូលមកបានមួយថ្ងៃសោះបែរជាធ្វើរឹកធំមិនចង់និយាយជាមួយjiangcheng!
yiboនៅតែរក្សាភាពស្ងៀមស្ងាត់តែក៏រាងឈឺភ្នែកតិចៗក៏ព្រោះតែយប់មិញរវល់អានសៀវភៅដាច់យប់ទើបស្រវាំងបែបនេះហើយ!(សិស្សល្អ!)
YOU ARE READING
🔥ទាសករស្នេហ៍🔥
Romanceពីមនុស្សប្រុសដែលស្ងៀមស្ងាត់ប្រែជាមនុស្សប្រុសដែលល្ងង់ចាញ់បោកស្នេហាឆ្កួតឡប់នឹងវាបាត់បង់នូវភាពជាខ្លួនឯងប្រែក្លាយជាតួអាក្រក់💔