ភាគទី០២ កែសម្រួល

196 11 2
                                    

#DreamsOfTheDualRealms
| ភាគទី០២ ~ បន្តោងគុជ |

«ហ៊ើយ! ចង់តែបោកក្បាលឲ្យស្លាប់ទេ ខ្ញុំសរសេរសាច់រឿងលែងចេញហើយ!!» ក្រោយអង្គុយវាយកុំព្យូទ័រនូវអត្ថបទសាច់រឿងប្រលោមលោករបស់នាងអស់រាប់ម៉ោង បាយមិននឹកទឹកក៏មិនស្រេករួចមក យុិន បូរមី មនុស្សស្រីវ័យ២៣ឆ្នាំ អ្នកនិពន្ធប្រលោមលោក សក់វែងទឹករលកត្រឹមខ្នង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ហ៊ើយ! ចង់តែបោកក្បាលឲ្យស្លាប់ទេ ខ្ញុំសរសេរសាច់រឿងលែងចេញហើយ!!» ក្រោយអង្គុយវាយកុំព្យូទ័រនូវអត្ថបទសាច់រឿងប្រលោមលោករបស់នាងអស់រាប់ម៉ោង បាយមិននឹកទឹកក៏មិនស្រេករួចមក យុិន បូរមី មនុស្សស្រីវ័យ២៣ឆ្នាំ អ្នកនិពន្ធប្រលោមលោក សក់វែងទឹករលកត្រឹមខ្នង

។ ស្រីក្រមុំក៏សម្រេចដោះវ៉ែនតាហើយផ្អែកខ្នងនឹងកៅអីរបស់ខ្លួន រួចឧទានប្រយោគតានតឹងចេញមក នោះគឺជាប្រលោមលោកដំបូងរបស់នាងដែលតួឯកប្រុសជាអង្គម្ចាស់ទី១ហើយនឹងក្លាយជាអធិរាជគ្រប់គ្រងទឹកដីនិងតួឯកស្រីដែលជាស្រីបរិសុទ្ធនិងសុភាពរាបសាធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា ហើយរួបរួមគ្នាស្វែងរកផ្លាកបញ្ជាដើម្បីសង្រ្គោះពិភពលោក ព្រមទាំងកម្ចាត់នូវជនបះបោរទាំងអស់រកសន្តិភាពជូននគរនិងពិភពគុនទាំងមូល។
អ្នកណាថាអត់ស្នេហាសរសេររឿងស្នេហាមិនបាននោះ!!      
    ព្រះអាទិត្យរះឡើងខ្ពស់ចោលពន្លឺចែងចាំងមកជះពន្លឺនៅបន្ទប់គេងនិងតុធ្វើការរបស់នាងក្រមុំពេលនេះមានភាពរញ៉េរញ៉ៃបន្តិចបន្តួច សន្លឹកក្រដាសរ៉ាមនៃរូបភាពវត្ថុបុរាណនិងឆ្អឹងសាច់រឿងពាសវាលពាសកាលក្នុងបន្ទប់សឹងមើលមិនយល់ទៅហើយ។
«ស្អីនេះ...!!» វត្តមានអ្នកចំណូលថ្មីរអ៊ូរទាំមិនដាច់ពីមាត់សោះតែម្តងក្រោយវិនាទីបន្ទាប់ដែលនាងឈានចូលមកក្នុងបន្ទប់ដេករបស់មិត្តសម្លាញ់ខ្លួន នាងក្រមុំដើរវាងក្រដាសនិងរបស់របររាយប៉ាយតម្រង់ទៅមិត្ត ហើយក៏ភ្ញាក់ផ្អើលនឹងសភាពរបស់មិត្តនាពេលនេះ។
ហ៊ាង ម៉ូនីដា មនុស្សស្រីវ័យ២៣ឆ្នាំដូចបូរមី ត្រូវជាមិត្តសម្លាញ់ផងមិត្តរួមការងាររបស់ខ្លួន ផ្នែកគូរគំនូរ មានរូបរាងតូចស្រឡូន សាច់សដូចសំឡីនិងមានសក់ខ្លី។
«ស្លាប់ហើយៗ នេះជាឯងឬបូរមី??» ម៉ូនីដាឧទានឡើង ភ្ញាក់កន្រ្តាក់ខ្លួនព្រមទាំងបើកភ្នែកប៉ុនៗពងមាន់ ពេលឃើញមុខមាត់ស្លេកស្លក់រួមទាំងភ្នែកដូចផេនដារបស់មិត្ត បូរមីដែលធ្លាប់តែស្រស់ស្រាយមានទឹកមុខស្រទន់ស្រស់ស្រាយ ពេលនេះក្លាយជាផេនដាដោយស្វ័យប្រវត្តិដោយមិនបាច់លាបម៉ាក់គីយេអោយហត់ក៏មានពណ៌ខ្មៅជុំវិញរង្វង់ភ្នែក ឯសក់ចងក៏រញ៉េរញ៉ៃមើលមិនយល់បែបនេះមិនសមជាបូរមីមិត្តរបស់នាងទាល់តែសោះ ព្រោះធម្មតាមិត្តរបស់នាងរៀបចំខ្លួនបានរៀបរយស្រស់ស្អាត។
មិនដឹងគួរសើចឬអាណិតមិត្តអោយប្រាកដនោះទេនៅពេលនេះ!!
«យើងមិនទាន់ស្លាប់ទេ គឺកំពុងនៅអង្គុយនិយាយជាមួយឯងហ្នឹងណា!!» នាងក្រមុំអ្នកនិពន្ធរអ៊ូបណ្ដើរធ្វើមុខជូរបណ្ដើរ មុននឹងតវ៉ាជាមួយនឹងមិត្តទាំងមមីមមើបើកភ្នែកមិនរួច។
«វ៉ាយ!! Coolហើយសង្ហារម្ល៉េះ!! ហើយឯងនឹកឃើញយ៉ាងម៉េចបានជាដាក់អោយអង្គម្ចាស់ទី២ មានក្បាច់គុនខ្លាំងពូកែជាងគេហើយថែមទាំងសង្ហារជាងតួឯកក្នុងសាច់រឿងទៅទៀត!! ប៉ុន្តែជួឈឹងមានអតីតកាលឈឺចាប់និងជូរចត់បែបនេះ មិនធ្វើបាបគេពេកទេអី!!» ម៉ូនីដាបន្ទាប់ពីដើរទៅជិតខ្លាឃ្មុំផេនដាឈុតគេងយប់ពណ៌ផ្កាឈូក មុននឹងរៀបចំតុធ្វើការឱ្យមានសណ្តាប់ធ្នាប់ស្អាតវិញ ព្រោះនាងជាមនុស្សចូលចិត្តរបៀបរៀបរយ រួចក៏ចាប់ផ្តើមប្រត្តិបត្តិការលបលួចអើតកមើលសាច់រឿងនិពន្ធរបស់មិត្តភ្លាមៗព្រោះចង់ដឹងចង់អានខ្លាំងណាស់ ទម្រាំតែសាច់រឿងរួចរាល់ហើយផ្ងើរមកដល់ដៃនាង គឺយូរគួរសមដែរហើយ។
«សង្ហារក៏សង្ហារទៅ តែទោះជាយ៉ាងណាគេជាតួរង តួក្បត់ Villain ដណ្តើមរាជបល្ហ័ងពីតួឯកប្រុសតើ!!»
«ក្បត់ក៏ក្បត់ទៅ តែសង្ហារ យើងសុំកក់យកគេហើយណា ប្រាកដយើងនឹងគូររូបរាងរបស់គេចេញមកឲ្យសង្ហារដាច់គេតែម្តង!!»
«សង្ហារពិតមែន តែគេក៏ឃោរឃៅដូចគ្នា យ៉ាងណាក៏គង់តែធ្វើបាបគេធ្វើបាបឯងដែរ!!»
«យើងថាមនុស្សអាក្រក់ឬល្អគឺកើតចេញពីពីរយ៉ាង ទី១គឺម្តាយរបស់គេ ទី២គឺប្រពន្ធរបស់គេ បើគេបានម្តាយឬក៏ប្រពន្ធល្អនាំគេឲ្យទៅធ្វើជាមនុស្សល្អ គេគង់តែក្លាយជាមនុស្សល្អនោះទេ!! គ្រាន់តែដំបៅក្នុងចិត្តពីកុមារភាពមកទើបធ្វើឱ្យក្រដាសសមួយផ្ទាំងនោះប្រឡាក់ប៉ុណ្ណោះ!! គ្រប់តួអាក្រក់សុទ្ធតែមានហេតុផលនៅពីក្រោយមូលហេតុដែលពួកគេក្លាយជាមនុស្សបែបនេះ» ម៉ូនីដានិយាយតាមការយល់របស់ខ្លួន ក្រែងលាអាចជាគំនិតដល់ផេនដាអ្នកនិពន្ធមិត្តរបស់នាងម្នាក់នេះបាន នាងមិនត្រឹមតែជាមិត្ត ពេលខ្លះក៏ដើរតួជាអ្នកប្រឹក្សាយោបល់កែសម្រួលសាច់រឿងឲ្យបូរមី ព្រោះឃើញមិត្តស្មុគ ពេលខ្លះនាងក៏អាណិតដែរ ។
«ចំណែកឯតួរងស្រីម្នាក់នេះក៏មិនអន់ដែរ ឆ្នាស់ឆ្នើម ឆ្មើងឆ្មៃ សំខាន់នាងនិងតួរងប្រុសរៀបការជាមួយគ្នា ដោយសារតែការសន្យារបស់ចាស់ទុំ អ្វីដែលសំខាន់នោះគឺពួកគេស្អប់គ្នាដល់ឆ្អឹងសុីសាច់ហុតឈាមគ្នា តឹងសសៃដាក់គ្នាទៀត មួយគូនេះធ្វើឲ្យយើងនឹកឃើញដល់ពាក្យស្អប់ជំពប់លើ យើងមិនហ៊ានស្រមៃទេ ប្រសិនបើតួប្រុសរងក្បត់និងតួស្រីរងចិត្តអាក្រក់ស្រឡាញ់គ្នាវិញ ប្រាកដណាថាពួកគេទាំងពីរនឹងក្លាយទៅជាគូស្នេហ៍អង់អាចក្លាហានPowerful coupleតែម្តង ឯងសាកគិតលមើល!!» ទោះបីម៉ូនីដាកាន់ផ្នែកគូរគំនូរក៏ពិតមែន ប៉ុន្តែនាងក៏បានដឹងខ្លះៗពីគ្រោងឆ្អឹងរឿងមួយនេះតាមរយៈសៀវភៅកំណត់ហេតុរបស់បូរមីសរសេរតាំងពី១ឆ្នាំមុន។
«គំនិតរបស់ឯង លើកណាក៏ចេញមកល្អដែរ!!» បូរមីនិយាយឡើងដោយមិនភ្លេចលើកមេដៃសរសើរមិត្ត ចេញគំនិត
«ប្រាកដហើយ!!» ម៉ូនីដាគ្រវាសសក់ខ្លីរបស់នាងទៅម្ខាងតបតការសសើររបស់មិត្ត។


ពឺប!
កាយស្ដើងទម្លាក់ខ្លួនថយក្រោយទៅលើពូក តាមបែបអ្នកដែលល្វើយអស់ទំហឹង តាមដោយខ្យល់ដង្ហើមដែលត្រូវបានចោលយ៉ាងវែងពីសាមីខ្លួន បញ្ជាក់ថានាងនឿយ។

បន្ទាប់ពីសម្រាកភ្នែកមិនប៉ុន្មាននាទី នាងសម្រេចចិត្តងើប ទាញកន្សែង រួចដើរទៅបន្ទប់ទឹកហើយក៏ដោះសម្លៀកបំពាក់ចេញពីកាយ ដើម្បីងូតទឹក។
ក្រេងៗ
ងូតទឹកហើយមិនបានប៉ុន្មាន សំឡេងទូរស័ព្ទក៏រោទិ៍ឡើង ទើបនាងក្រមុំ រុំកន្សែងសនិងខ្លួនហួសទ្រូងបន្តិច រួចចុចទទួលទូរស័ព្ទដាក់វាលើឡាបូ។

Dreams Of The Dual Realms [Khmer version] (កែសម្រួល)Where stories live. Discover now