<គ្មាន...គ្មានទេ> ឆេរីន នឹងថេយ៉ុងបដិសេដដំណាលគ្នាទៀតធ្វើឲ្យជេហ៊ី នឹងដាមីរឹតតែសង្ស័យ ឆេរីននឹងថេយ៉ុងមើលមុខគ្នាព្រោះមិននឹងស្មានថាអាចនិយាយចេញមកដំណាលគ្នាបែបនេះសោះ
<អីយ៉ា បែបនេះវារឹតតែគួរឲ្យសង្ស័យកាន់តែខ្លាំងហើយ> ដាមី
<យើងប្រាប់ណាពួកឯងស្រឡាញ់គ្នា យើងក៏មិនថាអីដែរក្នុងនាមយើងជាមិត្តយើងគាំទ្រគំនិតរបស់ឯង> ដាមីនិយាយមើលមុខឆេរីន និងថេយ៉ុងហើយក៏ចាប់ដៃពួកគេទាំងពីរដាក់លើគ្នា
<ហ៉ើយ....មិនមែនទេ...មិនមែនទេ ពួកយើងមិនត្រូវជាស្អីនឹងគ្នាពិតមែនពួកយើងត្រឹមតែជាមិត្តនឹងគ្នាទេ> ឆេរីនក្រវីក្បាលញាប់ស្អេកហើយដកដៃចេញពីការចាប់របស់ដាមីទៀតផង ប៉ុន្តែពាក្យ "ត្រឹមតែជាមិត្តនឹងគ្នា" ធ្វើឲ្យបេះដូងអ្នកដែលកំពុងស្តាប់ឈឺដូចមានគេច្របាច់ មនុស្សស្រីដែលគេស្រឡាញ់ កំពុងតែនិយាយថាពួកគេត្រឹមតែជាមិត្តនឹងគ្នា ទាំងដែលថេយ៉ុងនៅក្បែរនាងមើលថែនាងមើលថែនាងដូចជានាងត្រូវជាមនុស្សសំខាន់នឹងគេចឹង
<បានហើយយើងនិយាយលេងទេពួកឯងក៏ត្រូវការពេលវេលាដែរ> ជេហ៊ីបន្ថែម
<ឆ្កួតមែន> ឆេរីនលេងសើចនឹងមិត្តតាមរបៀបដែលពួកគេតែងតែលេងជាមួយគ្នា តែនៅសុខៗវត្តមានរបស់មនុស្សដែលមិនគួរឲ្យមកស្រាប់តែបង្ហាញខ្លួន
<អ្នកនាងយ៉ាងម៉េចហើយ> ជុន សូជុងដើរមករកឆេរីនហើយសួរទៅនាង
<ខ្ញុំ...ខ្ញុំមិនអីទេ> ឆេរីនមិនហ៊ានមើលមុខគេចំហើយថែមទាំងដើរទៅពួននៅក្រោយខ្នងថេយ៉ុងអើត ក ចេញមកតិចៗដើម្បីឆ្លើយតបនឹងគេ
<អីយ៉ា ខ្ញុំជាអ្នកជួយអ្នកនាងនៅថ្ងៃដែលអ្នកនាងសន្លប់ណាអ្នកនាងចាំខ្ញុំមិនបានទេឬ?> សូជុនព្យាយាមដើរមករកនាង តែនាងចាប់អាវថេយ៉ុងផ្នែកខាងក្រោយយ៉ាងជាប់ហើយជ្រប់មុខនឹងខ្នងរបស់នាយ នាងមើលទៅដូចជាភ័យខ្លាចយ៉ាងខ្លាំង គាប់ជួនពេលនោះលោកចាងក៏ដើរចេញមកល្មមលោកឃើញកូនស្រីរបស់គាត់ភ័យឡើងញ័រខ្លួននៅខាងក្រោយថេយ៉ុង គាត់ក៏ប្រញាប់រត់ទៅរកតែម្តង