👻បិសាចតូច👻 | ភាគទី 01

4.6K 229 7
                                    

@800ឆ្នាំមុន៚

    ផ្ទះធំល្មមមួយនៅទីជនបទតំបន់រាស្ត្រសាមញ្ញកំពុង មានមនុស្សជាច្រើនធ្វើការពទ្ធ័ជុំវិញផ្ទះដោយវត្តមាន លោកម្ចាស់ស្រុកដែលជាម្ចាស់ផ្ទះមិនបាននៅព្រោះ ជាប់កិច្ចការនៅរាជវាំង ។
    "ចេញមកអាបិសាច"
    សម្លេងស្រែកដដែលៗបន្លឺឡើងឥតឈប់រាងតូចសង្ងំនៅក្នុងផ្ទះជាមួយអ្នកបម្រើផ្ទាល់ខ្លួនមិនហ៊ានចេញទៅណារង់ចាំលោកម្ចាស់ ដែលជាស្វាមីខ្លួនមកដល់ ។
    "ថ្លង់ខ្លាំងណាស់! ចេញទៅសម្លាប់ចោលអស់ឥឡូវនិងហើយ ពិតជារំខានមែន"
    ថេហ្យុង ងារជាបិសាចដែលអ្នកស្រុកកំពុងស្រែកហៅនោះអង្គុយរអ៊ូធុញទ្រាន់ជាមួយពួកមនុស្សដែលចេះលូកដៃរឿងអ្នកដ៏ទៃមិនឈប់ឈរ ។
   "កុំអោយសោះម្ចាស់តូច! ត្រូវរង់ចាំលោកម្ចាស់ធំមកសិន"
   "ថ្លង់សែនថ្លង់ លោកម្ចាស់ពេលណាមកវិញ?"
   "គាត់អាចកំពុងមកហើយ"
   "អ្នកណាបង្កររឿង? ចាំមើលយើងចេញពីផ្ទះបាន ពេលណាយើងហែកពួកឯងសុីអោយអស់តែម្តង"
    នេះហើយ គីម ថេហ្យុង ជាប្រពន្ធសំណព្វចិត្តលោកម្ចាស់ស្រុក ចន ជុងហ្គុក ការដែលលោកយកប្រពន្ធជាប្រុសដូចគ្នាវាខុសទៅហើយ ប៉ុន្តែកាន់តែខុសទៀតនោះគឺ ថេហ្យុង ជាបិសាច ប៉ុន្តែឈ្មោះថាបិសាចមិនមែនសុទ្ធតែអាក្រក់ ថេហ្យុង គ្រាន់តែស្រលាញ់ ជុងហ្គុក ទើបចាកចេញពីកន្លែងរបស់ខ្លួនមករស់នៅតំបន់មនុស្សជាមួយអ្នកដែលគេស្រលាញ់តែប៉ុណ្ណឹង បើទោះបីជានាយជាពោះម៉ាយមានកូនមួយក៏គេមិនប្រកាន់មានតែស្រលាញ់ថែម ។ គេមិនដែលទៅធ្វើបាបអ្នកណាទេ គេសុខចិត្តផ្តាច់ពូជពង្សបិសាចចេញដើម្បីអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ប៉ុន្តែគេធ្វើមិនទាន់បាន ពូជពង្សបិសាចខាងជើងជាពួកបិសាចសុីមនុស្សពួកវាតាមកម្ចាត់ពូជពង្សបិសាចខាងត្បូងដើម្បីឡើងកាន់អំណាច ប៉ុន្តែពូជពង្សបិសាចខាងត្បូងខ្លាំងខ្លាទើបត្រូវរកវិធីអោយពួកមនុស្សជាអ្នកជួយកម្ចាត់ ។
     សង្គ្រាមរវាងក្រុមបិសាចទាំងពីរកើតមានឡើង
ពូជពង្សបិសាចខាងជើងត្រូវកម្ចាត់អស់រលីងប៉ុន្តែពួក គេនៅតែជឿជាក់ថានៅមានអ្នកមិនទាន់ស្លាប់ ។ ពូជ ពង្សបិសាចខាងត្បូងក៏បាត់អស់ច្រើនពុកម៉ែរបស់ ថេហ្យុង ស្លាប់ក្នុងសង្គ្រាមជាមួយកូនចៅបរិវ៉ានិង សល់បងប្រុសនិងបងថ្លៃប្រុសរបស់ ថឹហ្យុង ដែលរួចខ្លួនតែមិនដឹងទៅដល់ណាហើយទេ ពួកគេត្រូវនៅចាកឆ្ងាយពីពួកមនុស្សដើម្បីសុវត្ថិភាព ព្រោះពួក មនុស្សកំពុងតាមកម្ចាត់បិសាច ថេហ្យុង គ្រាន់តែដឹងក៏មិនអាចធ្វើអីបានទាំងអស់ ។
      អាចជាពពួកបិសាចខាងជើងដែលនៅសល់បង្ករ រឿងរួចទម្លាក់កំហុសមកលើកូនបិសាចស្លូតត្រង់ដូច ជា ថេហ្យុង គេមិនអាចចេញក្រៅផ្ទះបានលុះ ត្រាតែស្វាមីរបស់គេមកសិន ។
   "បើមិនចេញមកពួកយើងនិងដុតផ្ទះរបស់ឯងអាបិសាច"
   សម្លេងស្រែកនៅតែបន្ត ។ គ្រាន់តែលឺថាត្រូវដុតផ្ទះ ថេហ្យុង មិនអាចទ្រាំបានទៀតនោះទេ ។
    "ដុតផ្ទះ? មិនបានទេ! មិនអោយដុតផ្ទះលោកម្ចាស់ យើងទេ"
    ថេហ្យុង រត់ចេញពីក្នុងបន្ទប់ទៅក្រៅបើក ទ្វារមកមិនទាន់បាននិយាយស្អីក៏ត្រូវក្រុមមនុស្ស យករបស់គប់ស្ទើរស្លាប់ស្ទើរស់ ឆយ ទៅជួយបាំង រងរបួសមិនស្ទើរដែរ ។ មេក្រុមដឹកនាំអ្នកភូមិមកទីនេះ បានចូលមកចាប់ខ្លួននាយតូចដេកទ្រោមខ្លួនប្រលាក់ ដោយឈាមនោះអូសយកទៅចង់និងបង្គោលឈើមួយនៅទីស្រឡះឆ្ងាយពីភូមិរង់ចាំថ្ងៃលិចនិងធ្វើការដុតនាយតូចជាបិសាចអោយរលាយបាត់ពីលោកនេះតែម្តង ។ របួសនៅពេញខ្លួនបើ ជុងហ្គុក មកឃើញវិញនាយច្បាស់ជាសម្លាប់អ្នកដែលធ្វើបែបនេះដាក់ ថេហ្យុង ជាមិនខានព្រោះនាយស្រលាញ់ថ្នាក់ថ្នមគេ ខ្លាំងណាស់ បើទោះបីជាគេជាបិសាចប៉ុន្តែ ថេហ្យុង មិនដែលទៅធ្វើបាបអ្នកណានោះទេ បើគេមិនមែនជាមនុស្សអាក្រក់នោះ ។

👻បិសាចតូច👻Where stories live. Discover now