Round 11 : Confused !!!

1.7K 90 6
                                    

"យើងក៏មិនស្លាប់នៅដកដង្ហើមនៅឡើយ! ខកចិត្តដែលយើងមិនស្លាប់រឺ?"។ សន្ទនាចម្លែកធ្វើនាងក្រមុំដែលនៅចន្លោះកណ្តាលកម្លោះខ្ពស់ស្រឡះទាំងពីរងឿងឆ្ងល់សញ្ញាសួរហោះពេញក្បាល។

"អូយ៉ា! អ្នកណាថា! ឯងនៅតែគិតមកលើអាក្រក់យើងដដែលរាប់ឆ្នាំហើយនឹងណា៎! នៅតែចរិតយល់ច្រឡំយកតែគំនិតខ្លួនឯងត្រូវតែរហូត!"។ នាយកម្លោះសង្ហាម្នាក់នោះក៏និយាយតបដោយមុខរំភើយហើយស្រាប់តែ Jeongguk ស្ទុះមកឈរមកទល់មុខតែម្តង។

"ឯងនិយាយថាម៉េចអា Christian?"។ នាយកម្លោះស្ទុះទៅក្របួចកអាវគេទាំងកម្រោលហើយនាងក្រមុំដែលឈរនៅក្រោយខ្នងគេក៏កាន់តែវិលវ់ល់។

"នែ Jeongguk ! កុំខ្វះការគួរសមចឹងអីណា៎! យើងស្វាគមន៍ឯងត្រឹមត្រូវហើយឯងក៏មកច្រឡើសបើសដាក់យើងចឹង! កុំភ្លេចថាទីនេះជាកន្លែងយើងណា៎ Jeongguk !"។ នាយកម្លោះក៏តបវិញដោយសម្តីធម្មតាបំផុតហើយនាយកម្លោះ Jeongguk នេះខឹងឡើងផុសសរសៃមិនដឹងជាមានគំនុំនឹងគ្នាតាំងពីពេលណា។

"អូ! មែនហើយ! អ្នកនាងនៅខាងក្រោយនោះ! អញ្ជើញមកមានការអ្វីដែរ?"។ បន្ទាប់ពីនាយកម្លោះ jeongguk លែងកអាវគេហើយនាយកម្លោះសង្ហា Christian ក៏ងាកមកសម្លឹងនាងក្រមុំវិញ។

"ខ្ញុំយកលុយមកសងបំណុលជំនួស Song Eunwoo !"។ នាងក្រមុំក៏តបដោយមុខមាំហើយនាងកម្លោះក៏ដើរទៅជិតនាងតែក៏ត្រូវ Jeongguk មកឈរពាំង។

"ចង់ធ្វើស្អីគេអា Christian ?"។ Jeongguk ក៏សម្លឹងមើល Christian យ៉ាងកាចតែម្តងដែលសូម្បី Soojin ក៏ជ្រួញចិញ្ចើមហើយ Christian ក៏ញញឹមចុងមាត់។

"មានធ្វើស្អី? ដូចឃើញហើយ! គ្រាន់តែសួរនាំ! ក៏ព្រោះនាងជាអ្នកស្នើមកសុំជួបយើងតើ! ខ្លាចយើងសីិុនាងរឺ? អ៎! រឺក៏ជាស្រីស្នេហ៍របស់ឯង?"។ Christian ក៏ញាក់ស្មាសួរហើយនាយកម្លោះក៏ហាមាត់ប្រុងតបតតែត្រូវ Soojin ហាមាត់មុន។

"ស្រីស្នេហ៍រឺក៏មិនមែនវាមិនមែនជារឿងលោកទេ! សំខាន់លុយនេះខ្ញុំយកមកសងលោកហើយ! ឈប់ទៅរករឿង Song Eunwoo ទៅ! ប៉ុន្នឹងចប់រឿងនឹងគ្នាមែនទេ?"។ នាងក្រមុំក៏ចេញមកបោះកាបូបលុយទៅឲ្យគេហើយនិយាយដោយមុខមាំធ្វើនាយកម្លោះទាំងពីរភាំងហើយ Christin ក៏ប្រែញញឹមហើយជ្រែងហោប៉ៅសម្លឹងនាង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now