Round 15 : Fool for love !!

1.8K 91 3
                                    

ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយបាននាំបន្លឺចូលក្នុងបន្ទប់ដ៏ធំទូលាយហើយមានភាពសម្បូរបែបនឹងរសនិយមនៃការតុបតែងការទាន់សម័យបែបជាកម្លោះហៃសូផងដែរ។

នៅលើគ្រែខ្នាតធំដ៏ទូលាយក៏មានកាយសង្ហា ស្មាក្រាស់ធំៗបូករួមនឹងសាច់ដុំណែនពេញដើមដៃ កំពុងគេផ្កាប់មុខទៅនឹងខ្នើយយ៉ាងមានសេចក្តីសុខ តែក៏ត្រូវប្រះខ្លួនក្រោកឡើងបន្ទាប់ពីលឺនាឡិការោទ៍ហើយកាយសង្ហានោះក៏ប្រែខ្លួនហើយយកដៃញីភ្នែកតិចៗមុននឹងងើបក្រោកហើយពត់ពេនខ្លួនដែលនៅល្វែងខាងលើនេះប្រលែងអស់គ្មានអាវឡើយទើបរំលេចក្បាលពោះ 6 កង់របស់គេនោះយ៉ាងសំញែងតែម្តង។

"អូយ!! ក្បាលយើងម៉េចក៏ឈឺយ៉ាងនេះ? ស៊ត!!!"។ នាយកម្លោះក៏យកដៃឈ្លីក្បាល ហើយក៏ងាកសម្លឹងទៅមើលនាឡិកាព្យួរជញ្ជាំងមុននឹងចាត់ការរៀបចំខ្លួនទៅបន្ទប់ទឹក។

<ឈូ>ទឹកផ្កាឈូកបានបើកបង្ហូរមកលើកាយហាប់ណែននេះហើយនាយកម្លោះក៏ធ្វើការញីសក់តិចៗតាមទឹកហើយគេក៏បិទភ្នែកទទួលសំណើមហើយខួរក្បាលក៏នឹកដល់រឿងមួយចំនួន។

Jungkook's POV...

យប់មិញខ្ញុំចាំបានថាខ្ញុំមានអារម្មណ៍ខូចចិត្តជាខ្លាំង! ដោយសារតែ Jaehee គេមិនយល់ពីការស្រឡាញ់នឹងការយកចិត្តទុកដាក់របស់ខ្ញុំមកលើគេសោះតែមានតែបន្ទោសខ្ញុំថាខ្ញុំអត់ហេតុផលទាំងដែលខ្ញុំខិតខំទៅការពារគេ!! ហេតុអីក៏មនុស្សប្រុសដែលមានគ្រប់យ៉ាងដូចខ្ញុំទាំងរូបសង្ហា វង្សត្រកូលនឹងទ្រព្យសម្បត្តិរាប់លានៅដូចខ្ញុំមិនអាចយកឈ្នះលើស្នេហារបស់កូនស្រីឧត្តមសេនីយ៍ម្នាក់យ៉ាងនេះ? ហើុយ! គិតៗទៅ Jeon Jeongguk ខ្ញុំនេះក៏មានពេលកម្សត់ចឹងដែរណ៎!!! តែយប់មិញក៏មានអារម្មណ៍ថាដូចជាមានស្រីណាម្នាក់ដែលបានមកឆាឆៅខ្ញុំក្នុងពេលដែលខ្ញុំកំពុងតែនឹងរំសាយទុក្ខកង្វល់យប់មិញ!!! ជាអ្នកគេណ៎? សម្តីកាចៗហើយកែវភ្នែកមាំៗ! ខ្ញុំដូចជាចាំស្រពេចស្រពិលថាគេដូចជាមកអង្គុយលួងលោមខ្ញុំ! ហើយខ្ញុំក៏យំហើយឪបគេ!!!

"ងាប់ហើយ!!! នេះខ្ញុំយំហេ៎? អឺ!!!! ចប់ហើយ!!! នេះខ្ញុំខូចចិត្តដល់ថ្នាក់ទៅយំមុខមនុស្សស្រីផងហេ៎? ខ្មាសគេស្លាប់ហើយ!!! ហើយខួរក្បាលក៏ស្ពឹកទៀត!! គិតមិនចេញថាតើស្រីណាទៅដែលមកអង្គុយឃើញខ្ញុំ???? ស្រីណាវើុយ??? "។ ពេលនោះខ្ញុំក៏យកដៃទះក្បាលតិចៗហើយពេលនោះរូបភាពក៏លោតឡើងជាមុខរបស់ស្រីជើងល្អម្នាក់ដែលខ្ញុំបានច្រានគេកាលពីម្សិលមិញនោះហើយគឺគ្មាននរណាក្រៅ Song Soojin នឹងទេ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now