កន្លងមកជិតមួយសប្តាហ៍ដែលអ្នកកម្លោះ Jeongguk បានបាត់វត្តមានពីសាកលវិទ្យាល័យជាហេតុធ្វើឲ្យ Jaehee មានអារម្មណ៍ថាឆ្ងល់ក៏ព្រោះសព្វដងនាយកម្លោះមិនដែលធ្លាប់បាត់ដំណឹងចឹងទេទើបថ្ងៃនេះនាងចុះទុនទៅរក Jeongguk ដល់ Condo គេតែម្តង! យ៉ាងណាក៏ជាមនុស្សស្និទ្ធស្នាលនឹងគ្នាដែរ! ហើយនាងក៏សម្រេចថានឹងប្រឈមមុខបកស្រាយគ្រប់យ៉ាងឲ្យគេស្តាប់លែងរត់គេចនឹងលាក់បាំងចឹងហើយ។
មកដល់ condo ដល់ធំល្វឹងល្វើយនាងក្រមុំត្រូវបានអ្នកបម្រើទីនេះស្វាគមន៍ដូចម្ចាស់ផ្ទះពេលនាងមកដល់ទីនេះទើបនាងប្រញាប់ដើរចូលទៅសួរមេការដែលចេញមករាក់ទាក់នាង។
"អ្នកនាង Jaehee ! ថ្ងៃមានអ្វីបានជាមកដល់ទីនឹងអ្នកនាង?"។ មេការចំណាស់ក៏សួរដោយមានភ្ជាប់ស្នាមញញឹមហើយនាងក្រមុំប្រញាប់ញញឹមជាការគួរតាមទម្លាប់ជានារីថ្លៃថ្នូររបស់នាងវិញ។
"គឺខ្ញុំចង់មករក Jeong !! ឃើញមិនទៅសាលាច្រើនថ្ងៃ! ក៏ចង់មកសួរសុខទុក្ខ! នេះគេនៅរឺអត់មេការ?"។ នាងក្រមុំក៏សួរហើយមេការងក់ក្បាល។
"អូ! ចាស! អ្នកបុ្រសគាត់នៅក្នុងបន្ទប់គាត់ដូចសព្វដងនឹងឯង! អ្នកនាងចូលទៅបាន! ចាស!"។ មេការណែនាំហើយនាងក្រមុំក៏ងក់ក្បាលទទួលមុននឹងបោះជំហាន។
ទីបំផុតនាងក៏មកដល់ទីកន្លែងដែលនាងចង់មកហើយក៏ប្រើដៃស្រឡូននាងមួយគន្លឹះទ្វារមុននឹងរុញចូលហើយឃើញនាយសង្ហាអង្គុយលើសាឡុងក្រលែងកែវស្រាហើយងាកមកសម្លឹងនាងមុននឹងញោចស្នាមញញឹម។
"Jeong !!! កើតអីបានជាមិនទៅសាលាចឹង? នេះ...នេះ Jeong ញាំុស្រាទាំងថ្ងៃចឹងរឺ?"។ Jaehee ក៏ឈរក្រពាត់ដៃនិយាយទៅកាន់នាយកម្លោះដែលអង្គុយគងអន្ទាក់ខ្លានោះទើបគេដាក់កែវស្រាចុះលើតុមុននឹងឈរក្រោកអស់កម្ពស់ហើយដើរចូលទៅរកនាង។
"Jaehee បារម្ភ?"។ នាយកម្លោះក៏ជ្រែងដៃចូលហោប៉ៅមុនឹងអោនមុខសម្លឹងចូលជ្រៅក្នុងកែវភ្នែករបស់នាង។
"អ្នកណាក៏គេគង់នឹងបារម្ភដូចគ្នា Jeong !!! មនុស្សសុខៗក៏បាត់ចឹងនោះ!!! ម៉េចក៏សួរបែបនឹង?"។ នាងក្រមុំក៏តបហើយជ្រួញចិញ្ចើមហើយ Jeongguk ក៏ញញឹមចុងមាត់។
YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...