ផ្ទះរបស់ត្រកូល Song ...
ងាកមកមើលកម្លោះក្រមុំខាងនេះវិញដែលបានមករស់នៅគេចខ្លួន 2 ថ្ងៃមកហើយរីឯរបួស Eunwoo ក៏បានធូរស្បើយតិចតួចទើបថ្ងៃនេះគេងើបចេញពីការទម្រេតខ្លួនអស់មួយថ្ងៃនឹងមកករកមើលរបស់របរខ្លះដែលអាចញាំុបានតែក្នុងគែមានផ្ទះមានតែមីកញ្ចប់ទើបនាយកម្លោះក្រវីក្បាល។
"អាវ៎!!! បងក្រោកមកធ្វើអីនឹង Eunwoo ? នេះក្រែងបងមិនទាន់ស្រួលខ្លួនឯណាហី? បងទៅសម្រាកសិនទៅ!!"។ នាងក្រមុំដែលទើបតែបើកទ្វារចូលមកក្នុងផ្ទះក៏ភ្ញាក់ផ្អើលរហ័សមកមើលគេតែក៏ត្រូវ Eunwoo សម្លឹងបកទៅវិញ។
"នេះអូនទើបមកពីណា៎នឹង Jaehee ? "។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏អេះក្បាលមុននឹងឆ្លើយទាំងទើសទាល់។
"គឺ....គឺអូនចេញទៅទិញរបស់បន្តិចនឹងណា៎!!! អូនជឿថាក្នុងផ្ទះគ្មានអ្វីញាំុ!!! ហើយអូនក៏មានលុយនៅសល់ខ្លះក៏ទិញត្រីសាច់បន្លែយកមកឲ្យបងញាំុប៉ូវសុខភាពខ្លះនឹងណា៎!!! អូនដឹងថាបងមិនចង់ឲ្យអូនចេញក្រៅទេ!!! បើបងខឹងអូនក៏ខឹងចុះ!!! តែបើឲ្យអូនទ្រាំមើលមកបងញាំុក្រៀមក្រោះរាល់ថ្ងៃអូនក៏ធ្វើចិត្តមិនបានដូចគ្នា!!បងជាអ្នកជម្ងឺនឹងអាចញាំុរបស់អស់នឹងបានរាល់ថ្ងៃបានយ៉ាងម៉េច Eunwoo !!!!"។ នាងក្រមុំនិយាយដោយសម្លឹងស្រាលហើយតិចមុននឹងអោនមុខទទួលកំហុសខ្លួនតែនាយកម្លោះក៏ចូលទៅចាប់ដៃនាងហើយទាញកាយនាងមកឪបយ៉ាងណែន។
"បងម៉េចនឹងអាចខឹងអូនទៅ Jaehee !!! គ្រាន់តែបងបារម្ភ!!! អូនពេលនេះស្ថិតក្នុងភាពគ្រោះថ្នាក់ហើយបងក៏ក្លាយមកជាមនុស្សគ្មានបានការ!!! សូម្បីតែប្អូនស្រីក៏ទៅជួយមិនបាន!!! នេះបងពិតជាបារម្ភខ្លាំងណាស់ Jaehee !!!! ទូរស័ព្ទនាងក៏ខលមិនចូលមិនដឹងថាគេធ្វើបាបនាងយ៉ាងម៉េចទេ!!! បង...បងពិតជា...!!!"។ នាយកម្លោះនិយាយដោយចុកចាប់ហាក់ថ្លែងលែងចេញហើយនាងក៏អង្អែលគេជាការលោមលួងវិញ។
"បងជឿអូនណា៎ Eunwoo !!! Soojin នឹងសុខសប្បាយ! នាងនឹងមិនអីទេ!!! យើងមិនទុកនាងចោលឯណា!!! អូននឹងបងយើងនឹងជួយគ្នាតាមយកនាងមកវិញ!!! មិនថាមានឧបសគ្គយ៉ាងណាអូននឹងនៅក្បែរបង!!! យើងពុះពារវាជមួយគ្នា!! ហឺម?"។ នាងក្រមុំក៏លូកដៃមកក្រសោបមុខគេហើយងើបសម្លឹងកម្លោះរូបសង្ហាម្នាក់នោះហើយគេក៏យកដៃមកដាក់លើដៃនាងហើយសម្លឹងដោយនាងដោយជ្រាលជ្រៅដូចគ្នា។
YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Romansរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...