ថ្ងៃនេះនៅសាកលវិទ្យាល័យកំពុងពេញដោយភាពអ៊ូអរដោយសារជាថ្ងៃដែលនិស្សិតគ្រប់គ្នាបានបញ្ចប់ការសិក្សាបរិញ្ញាតប័ត្របំពេញវិជ្ជារបស់ខ្លួនក្រោយការសិក្សាបរិញ្ញប័ត្រ 4 ឆ្នាំនោះ។
នារីរាងតូចច្រឡឹងសក់វែងអន្លាយដល់ចង្កេះពណ៍ត្នោតចាស់ មុខតូចទ្រវែងចង្កា V ភ្នែកមូលក្រឡង់ហើយសាច់សរដូចបណ្តូលចេកកំពុងតែឈរអែនអនថតរូបជាច្រើនសន្លឹកជាមួយមិត្តរួមថ្នាក់ក្នុងដៃមានកាន់បាច់ផ្កាដែលសម្រាប់អបអរការបញ្ចប់ថ្នាក់បរិញ្ញាបត្រនោះឯង។
"នែ K'Eun !!! អូយ!!!!! នៅនេះសោះ! ខំតែដើររកវា!!! "។ សម្លេងម្ញិកម៉្ញក់របស់មនុស្សម្នាក់មានមាឌមាំខ្ពស់ស្រឡះ កែវភ្នែកខ្មៅដូចនិល ច្រមុះខ្ពស់ស្រួច បបូរមាត់សិុចសីុនិយាយរួមមុខសង្ហាដូចទេវបុត្រតែគេបែបជាមិនមែនបុរសពិតទៅវិញ។
រាងកាយដើរកាច់រាងក្រវីគូថតម្រង់មកនារីរូបស្រស់ដែលសើចស្ញេញដាក់គេហើយនាងគឺឈ្មោះថា Eunha សម្លាញ់ជិតស្និទ្ធរបស់នាយកម្លោះខ្ទើយនេះឯង។
"ស្អី K'Min !!! យើងមកមកថតរូបតិចសោះធ្វើដូចបាត់យើងរាប់ឆ្នាំកើតនាងនោះ!!! បើមកហើយចូលមកថតរូបទៅកុំឲ្យខាត!!!"។ នាងក្រមុំ Eunha ក៏ទាញ Jimin សម្លាញ់ខ្ទើយគេចូលមកថតជាមួយហើយស្រីៗនៅជុំវិញក៏ទៅកៀកនឹងនាយកម្លោះនោះទោះបីជាដឹងថាគេជាខ្ទើយតែដោយសារគេសង្ហាក៏នាំគ្នាមលបន្លំនែនិត្យមកឈរពិតដើមទ្រូងឲ្យប៉ះដើមដៃនាយកម្លោះទើប Jimin សម្តែងកាយវិការមិនពេញចិតមក។
"នែ!! នាងអស់នេះ!!! អូយ!!!! កុំមកឈរយកអាផ្លែដូងពួកនាងឯងមួយគូនឹងមកប៉ះដើមដៃយើងមើល!!! ខ្ពើមហា៎!!! យើងចង់ឈរក្បែរ K'Eun ហេ៎!"។ នាយកម្លោះក៏ស្រាប់តែទៅឪបស្មា Eunha ហើយសម្លក់ស្រីៗផ្សេងធ្វើឲ្យនាងហួសចិត្តនឹងគេសូម្បី Eunha ក៏ចឹង។
"ស្អីគេ? ក្រែងជាគ្នាឯងសោះមិនចឹងហី? មកធ្វើប្រកាន់ទៅកើត Jimin នេះ!! កំណាញ់ខ្លួនណាស់យើង!!!"។ ស្រីៗនោះក៏ងាកឲ្យគេតែនាយកម្លោះក៏សម្លក់។
"បានហើយ!! K'Min នឹងវារលែមដាក់តែប្រុសសាច់ដុំ 6 កង់ទេ!! ស្រីៗដូចយើងវាចង់ក្អួតច្រើនជាង!! មក!! ថតរូបវិញ! កុំរវល់ឈ្លោះនាំសៅហ្មង!!! ពួកយើងគួរទុកអនុស្សាវរីយ៍មុនបែកគ្នាឲ្យច្រើនណា៎!!!"។ និយាយគ្នាហើយពួកគេក៏នាំគ្នាថតរូបជាច្រើនសន្លឹកហើយក៏ដល់ពេលត្រូវបំបែកគ្នាទៅផ្ទះរៀងខ្លួនតែម្តង។
YOU ARE READING
The Hottest Guy In Gay Form 🥀💜🔞 ( កម្លោះខ្ទើយបន្លំកាយ )( Completed ✔️)
Romanceជាប្រលោមលោកខ្នាតខ្លីរវាងកម្លោះខ្ទើយដែលជាសម្លាញ់ជិតស្និទ្ធនឹងនារីរូបស្រស់ដែលមានរឿងរ៉ាវជាច្រើនដែលលាក់ពីក្រោយរូបរាងម្ញិកម្ញក់របស់នាយកម្លោះនេះ។ ចំពោះប្រលោមលោកមួយនេះផងដែរ! Admin សុំធ្វើការជម្រាបជាមុនថាជាប្រលោមលោកសម្រាប់មនុស្សធំ 🔞 ដូច្នេះហើយនឹងមានវគ្គមិន...