Round 53 : You gonna be okay my girl !

2K 94 33
                                    

" Jeong !! ហេតុអីបានជាលោកមកទីនេះ?"។ Soojin ដែលកំពុងជាប់ចំណងក៏សួរនាយកម្លោះទាំងភ្ញាក់ផ្អើលខណៈ Jaehee ក៏ដូចគ្នានឹងនាង។

"មកបានយ៉ាងម៉េចមិនសំខាន់!!! តែហេតុអីក៏អូនទៅបាត់មួយម៉ាត់ក៏មិនប្រាប់បង? ដឹងទេថាបងភ័យប៉ុណ្ណា!! Jaehee នាងយ៉ាងម៉េចហើយ? នេះនាងមិនត្រូវអាចង្រៃនេះធ្វើបាបទេរឺ?"។ នាយកម្លោះក៏ពោលសម្តីអស់នេះមកធ្វើឲ្យនារីទាំងពីភ្ញាក់ផ្អើលពិសេសគឺ Soojin ជាមួយសព្វនាមហៅនាងនោះគឺធ្វើឲ្យនាងហាក់ហេងហាងក្នុងចិត្តជាខ្លាំង។

"ខ្ញុំមិនអីទេ Jeong !! លោកកុំបារម្ភ!!! ខ្ញុំគិតថារឿងនេះក៏គួរតែបញ្ចប់ត្រឹមនឹងទៅ Christian !!! លោកកុំចង់សងសឹកនាំតែរឿងវែងឆ្ងាយអី!!! សុទ្ធតែជាគ្នាឯងទេ!!"។ Jaehee ក៏ខំបញ្ចុះបញ្ចូល Christian ដែលឈរជ្រោងសក់ហើយសើចដូចមនុស្សឆ្កួតមុននឹងទាញកាំភ្លើងសៀតក្រោយចង្កេះមកភ្ជង់ក្បាលនាយកម្លោះ Jeongguk ធ្វើឲ្យនារីទាំងពីរភ្ញាក់ផ្អើល។

"Jeong / Jeong !"។ សម្លេងស្រែកហៅរបស់នារីទាំងពីរក៏ស្រែកព្រមគ្នាពេលឃើញគេភ្ជង់នាយកម្លោះហើយ Jeongguk ក៏ឈរនៅធឹងហាក់មិនខ្លាចគ្រាប់ដែលបម្រុងនឹងហោះចេញមកសោះ។

"យើងពិតជាស្អប់ឯងណាស់អា Jeon Jeongguk !!! ហេតុអីក៏ម្នាក់ៗគេស្រលាញ់ឯងយ៉ាងនេះ? ហេតុអីក៏មនុស្សល្អរត់ទៅរកឯងហើយអ្វីអាក្រក់ចេះតែមករកយើងមិនឈប់បែបនេះ? ឯងមានអីល្អជាងយើងទៅ!!! ឯងជាមនុស្សឈាមត្រជាក់ដែលធ្វើឲ្យប្អូនយើងស្លាប់! Harim ស្លាប់ដោយសារឯង!!! នាងស្លាប់ដោយអយុត្តិធម៌ឯងមានដឹងទេ? នាងទៅដោយមិនអស់ចិត្ត!!! នាងលំបាកវេទនា គ្រាំគ្រាចិត្តដោយសារតែអាឈាមខ្មៅដូចឯងហើយ!! មនុស្សអត្មានិយមយល់តែចិត្តខ្លួនឯង!!!"។ Christian ពេលនេះមានភ្នែកក្រហមងាំងកំពុងតែស្រែកច្រឡោតដាក់នាយកម្លោះដែលសម្លឹងគេដោយមុខស្មើ។

"មែន! យើងជាមនុស្សអត្មានិយម! កាលពី 5 ឆ្នាំមុនយើងពិតជាមនុស្សអាត្មានិយមមែន!!! យើងយល់តែចិត្តនឹងប្រកាន់តែគំនិតខ្លួនឯង! មិនចេះស្វែងយល់អារម្មណ៍អ្នកដទៃនឹងការឈឺចាប់យ៉ាងណា! កាលនោះយើងទំនើងតាមតែចិត្តខ្លួនឯង! នឹកថាធ្វើអ្វីក៏ធ្វើនឹងដោយមិនបានគិតពីអ្នកដទៃ!!! តែឯងក៏គួរតែដឹងថា Harim នាងក៏មានចំណែកក្នុងការអត្មានិយមមួយនេះដែរយល់ទេ? នាងអត្មានិយមត្រង់ថានាងមិនព្រមទទួកស្គាល់ការពិត! ការពិតដែលយើងបានប្រាប់នាងថាយើងពិតជាមិនស្រលាញ់នាងទេ! យើងមិនស្រលាញ់ក៏មិនមានន័យថាស្អប់! យើងទុកនាងដូចជាប្អូនស្រីយើងចឹងក៏ព្រោះឯងនឹងយើងជាសម្លាញ់នឹងគ្នា! ឯងដឹងទេថាយើងមិនចូលចិត្តបោកប្រាស់ក្តីស្នេហាអ្នកណា! បើសិនជាយើងទទួលស្នេហានាងទាំងមិនមានចិត្តស្រលាញ់នោះវាគឺឈឺចាប់ណាស់! នាងក៏ដឹងថាយើងមិនបានស្រលាញ់នាងនោះទេ! ឯងសាកគិតទៅថានាងនឹងមានអារម្មណ៍យ៉ាងណា? ស្នេហាពិតវាមានភាពខុសគ្នាស្រឡះពីការអាណិត! ការស្រលាញ់នឹងការអាណិតគេមានការកំណត់ច្បាស់ណាស់ Chris !!! មាននារីម្នាក់ដែលបង្រៀនយើងឲ្យស្គាល់ថាអ្វីទៅហៅថាស្នេហា? មែន! កន្លងមកគឺយើងខុសព្រោះយើងមិនយល់ដូចគ្នាថាស្នេហាពិតជាអ្វី? យើងដឹងថាបើយើងចង់បានអីក៏ត្រូវយកមកឲ្យបាន! បើមិនបានក៏បំផ្លាញ!!! យើងក៏មិនខុសពីឯងនៅពេលនោះ!!! ចុងក្រោយលទ្ធផលយើងជាអ្វីឯងដឹងទេ? ការឈឺចាប់នឹងភាពឯការ! នេះហើយជាផលតបស្នងដោយសារតែចិត្តចង់ឈ្នះនឹងមានះរបស់យើង! Chris! យើងដឹងថាទំហំនៃការបាត់បង់មនុស្សជាទីស្រលាញ់វាឈឺចាប់ប៉ុណ្ណាហើយតែឯងក៏ត្រូវតែឆាប់ភ្ញាក់ខ្លួនឡើងមុនពេលរឿងរ៉ាវកាន់តែធ្ងន់ធ្ងរជាងនេះណា៎! យ៉ាងណាពួកយើងក៏ជាសម្លាញ់នឹងគ្នា! Taehyung Jaehee នឹងយើង! ពួកយើងសុទ្ធតែជាសម្លាញ់នឹងគ្នាកាលពី 5 6 ឆ្នាំមុន! បើឯងបកក្រោយហើយគិតឡើងវិញក៏នៅទាន់ពេលហើយយើងក៏អាចត្រលប់មកជាសម្លាញ់នឹងគ្នាម្តងទៀតណា៎ Chris!!"។ Jeongguk ខំនិយាយពន្យល់ខណៈ Christian ស្តាប់យ៉ាងស្លុងដៃកាន់កាំភ្លើងក៏ញ័រតិចៗមុននឹងគេស្ងៀមស្ងាត់ហាក់យកសម្តីនាយកម្លោះខាងនេះមកគិតហើយលើកដៃមកខ្ទប់ត្រចៀកគេហាក់ច្រានគំនិតនោះចោល។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now