ភាគទី12

973 69 3
                                    


ជាច្រើនខែកន្លងផុតទៅ មិនយូរទៀតនោះទេប្រលងបញ្ចប់ឆ្នាំជិតមកដល់ហើយ(ប្រលងឆមាសលើកទី2រួចហើយ) សិស្សទាំងអស់ប្រញាប់ប្រញាល់ ស្រវេស្រវាទន្ទេញមេរៀនដើម្បីប្រលង ខិតខំរៀងៗខ្លួនព្រោះការប្រលងលើកនេះមិនអាចលេងសើចបាននោះទេ!

^ក្នុងថ្នាក់^

ផាំង....

《អូយ....》រំពេចនោះមានសៀវភៅមួយក្បាលហោះមកធ្លាក់លើក្បាលរាងស្ដើងទើបលេចសម្លេងចេញមកព្រមទាំងអង្អែលក្បាលខ្លួនឯងថ្នមៗ
yiboមិនមាត់ក៏ធ្វើមុខឌឺដាក់xiao zhanហើយដើរចេញទៅ
រាងតូចចាប់ផ្ដើមមុខមៅខឹងនឹងរាងក្រាស់ ឲ្យធម្មតាទៅថីចាំបាច់ទម្លាក់???
តែក៏ត្រូវភ្ញាក់ផ្អើលពេលដែលមានអារម្មណ៍ថាមានអ្វីម៉្យាងត្រជាក់ៗមកប៉ះនឹងថ្ពាល់
《នេះ....》xiao zhanព្រមទទួលទឹកដោះគោពីដៃyiboយកមកផឹក អារម្មណ៍ដែលខឹងក៏រលាយបាត់ពេលដែលអ្នកម្ខាងទៀតចេះយល់ចិត្ត
《យើងមិនយល់កន្លែងនេះ!ជួយពន្យល់ផងបានទេ?》នាយក៏ប្រាប់ពីកន្លែងដែលមិនយល់ឲ្យxiao zhanបង្រៀន
ធ្វើឲ្យarayaដែលនៅទីនោះសម្លក់មកកាន់ពួកគេទាំង2គំនិតមហាសែនអាក្រក់ក៏លេចឡើង
《zhan.....》ពេលនោះសម្លេងហៅរបស់អ្នកម្ខាងទៀតបន្លឺឡើងទើបបង្វែអារម្មណ៍អ្នកទាំង2ឲ្យងាកទៅរក
《គឺបង...មិនយល់កន្លែងនេះ!ឯងចេះដែរទេ??》រាងក្រាស់ដាក់សៀវភៅលើតុនៅខាងមុខxiao zhan
រាងតូចរុញសៀវភៅyiboចេញរួចកាន់សៀវភៅjiangchengយកមកមើល
《អូ....គឺបែបនេះ!!》xiao zhanចាប់ផ្ដើមលែងរវល់នឹងyibo គេពេលនេះគឺខ្វល់តែjiangchengតែប៉ុណ្ណោះ
ឯអ្នកដែលត្រូវគេទុកចោលក៏ក្រោកឡើងរួចដើរចេញទៅសំដៅទៅបន្ទប់គ្រូ

^យប់ឡើង^

ទីតៗ....

សារនៅលើឆាតក៏លោតឡើងលើអេក្រង់ទូរសព្ទទើបធ្វើឲ្យxiao zhanប្រញាប់បើកវាមើល អេ...មិចក៏jiangchengណាត់គេចេញទៅក្រៅទាំងយប់បែបនេះ??មានរឿងអីទៅ??
ខ្ចិលខ្វល់ច្រើនគេក៏រៀបចំខ្លួនអាលនឹងចាកចេញពីផ្ទះទៅតាមការណាត់ជួប តែក៏ត្រូវភាំងនៅពេលដែលyiboឆាតមកណាត់ជួបគេនៅខាងក្រៅដូចគ្នា...
អារម្មណ៍ពេលនេះច្របូលច្របល់ខ្លាំងណាស់ គួរតែទៅជួបអ្នកណាទៅ?ទៅជួបjiangchengហើយចាំទៅជួបyiboតាមក្រោយល្អទេ??
សម្រេចបែបនេះចុះ!

🔥ទាសករស្នេហ៍🔥Where stories live. Discover now