ភាគ១:កន្លែងរំសាយអារម្មណ៍

337 17 2
                                    


ឡានទំនើបសេរុីចុងក្រោយបង្អស់បរយ៉ាងលឿនស្លេវចូលទៅក្នុងភូមិគ្រិះស្គឹមស្កៃដូចជាព្រះរាជវាំ គ្រាន់តែផ្លូវចូលពីមាត់ទ្វាមកដល់ផ្ទះចំងាយប្រហែលជា២០ម៉ែត្របាត់ទៅហើយ នៅតាមផ្លូវមានសួរច្បារអមសងខាងដូចជាផ្លូវរដ្ឋ ដើមឈើធំៗជាម្លម់ត្រឈៃ មើលទៅមានទេសភាពសោភ័ណ្ឌភាពល្អមែនទែនគ្រាន់តែឃើញអ្នកណាក៏ចង់រស់នៅដែរ។
តែយើងក៏មិនប្រាកដថារស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ លុយចាយមិនអស់ដេកកិនហើយសប្បាយចិត្តដែរ។គីម ថេយ៉ុងត្បិតថាជាទាយាតតែម្នាក់របស់សម្ព័ន្ធគីមដែលជាគ្រួសារមហាសេដ្ឋីនៅក្នុងប្រទេសក៏ពិតមែនប៉ុន្តែគ្មានអ្នកណាដឹងឡើយថាការពិតគេរស់នៅខ្វះភាពកក់ក្តៅពីឪពុកម្តាយបង្កើតខ្លួនយ៉ាងណាឡើយ។
កើតមកក្នុងគ្រួសារអ្នកមានថេយ៉ុងមិនដែលបានទទួលភាពកក់ក្តៅពីឪពុកម្តាយរបស់ខ្លួនឡើយ ពួកគាត់តែងតែរវល់ការងារជំនួញទុកថេយ៉ុងឲ្យនៅផ្ទះជាមួយតែអ្នកបម្រើមិនដែលមានពេលវេលានៅជាមួយគ្នា ឬញ៊ាំបាយជាមួយគ្នាឡើយ។
យូរទៅកាន់តែយូរទៅ មួយឆ្នាំកន្លងទៅមួយឆ្នាំថេយ៉ុងនៅតែមិនទទួលបានការថ្នាក់ថ្នមមើលថែដិតដល់ពីម្តាយឪពុកបង្កើត រាល់ថ្ងៃខួបកំណើតរបស់គេថេយ៉ុងតែងតែអង្គុយក្នុងបន្ទប់ម្នាក់ឯងនឹកគិតពីប៉ានិងម៉ាក់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងចែកពេលវេលាសម្រាប់ខ្លួនខ្លះ ប៉ុន្តែបន្ទាប់ពីចាំអស់រយះពេល១០ឆ្នាំថេយ៉ុងក៏ឈប់ចាំតទៅទៀត។
ចាប់ផ្តើមធំពេញវ័យកាលណាថេយ៉ុងចាប់ផ្តើមប្តូអត្តចរិករឹកពា ពីក្មេងស្លូតបូតស្តាប់បង្គាប់មកជាមនុស្សប្រុសដែលសោះកក្រោះគ្មានបេះដូង លែងគោរពប៉ាម៉ាក់តទៅទៀត ធ្វើអ្វីតាមទំនើងចិត្តក្លាយជាមនុស្សពាលមិនគួរឲ្យចង់រាប់។
ផឹប
សម្លេងបិតទ្វាឡានយ៉ាងត្រគោះបោះបោកជាខ្លាំងពីដៃរឹងមាំរបស់អ្នកកម្លោះ មុននឹងលូកដៃជ្រែងហោប៉ៅឈានជើងដើរចូលទៅក្នុងភូមិគ្រិះដែលគួរឲ្យធុញទ្រាន់សម្រាប់គេ។
«អ្នកប្រុសអញ្ជើញមកវិញហើយ»ម៉ែដោះជាអ្នកមើលថែនាយក៏បន្លឺឡើងភ្លាមៗកាលបើបានឃើញមុខអ្នកប្រុសរបស់ខ្លួនក្រោពីបាត់ពីផ្ទះទៅប៉ុន្មានថ្ងៃ។
«បាទ »ថេយ៉ុង មិនបានតបតអ្វីច្រើន គេសឹងតែថាមិននិយាយរកអ្នកណាទាំងអស់នៅក្នុងផ្ទះនេះបើមិនដោយសារតែម៉ែដោះជាអ្នកមើលថែគេនោះកុំអីគេមិនត្រឡប់មកជាន់ទៀតឡើយ។
«ទើបនឹងមកពីណាហា?»សំឡេងរបស់មនុស្សចាស់សួរឡើយធ្វើឲ្យអ្នកកម្លោះធ្វើមុខធុញភ្លាម ក្តាប់ដៃនៅក្នុងហោប៉ៅជាប់មិនឲ្យកំហឹងនាំមុខ។
«ចង់ដឹងធ្វើស្អី គ្រាន់តែមិនទាន់ស្លាប់វាគ្រប់គ្រាន់ហើយមិនចឹង?»អ្នកកម្លោះវាចាឌឺដងឲ្យអ្នកជាប៉ារបស់ខ្លួនដែលឈរមើលមកគេដោយការខឹងសម្បារនឹងសម្តីអសីលធម៌មិនចេះគោរពរបស់កូនប្រុសមកលើខ្លួន។
«នេះជាសម្តីដែលឯងត្រូវនិយាយជាមួយប៉ាឯងមែនទេអាថេយ៍?»លោកគីម ក្តាប់ពេកតែក្នុងដៃណែនតម្លើងសម្លេងសម្លុតកូនប្រុសធ្វើឲ្យមុខជ្រាវជ្រួញប្រែជាក្រហមអស់។
«បើដឹងថាមោខ្ញុំក៏មិនមកជាន់ដែរ»ថេយ៉ុង តម្លើងសំឡេងក្រហុីក្រហើមិនស្គាល់ចាស់ទុំមុននឹងបែរខ្លួនចេញទៅវិញបាត់ ទុកឲ្យលោកគីមឈក្តាប់ដៃខឹងចិត្តែម្នាក់ឯង។
«លោកបងមានរឿងអីនឹង?»អ្នកស្រី គិមដែលទើបតែចុះមកពីជាន់ខាងលើក៏សួរពេលដែលឃើញស្វាមីឈរធ្មឹង។
«អាកូនចង្រៃយ៍នោះវារករឿងទៀតហើយ»លោកគីម ឆ្លើយហើយកបិតភ្នែកដើម្បីបន្ធូរអារម្មណ៍បន្តិច។
«គេទៅវិញទៀតហើយឬ អូនមិនទាន់បានឃើញមុខផង»លោកស្រីគីម ដកដង្ហើមធំហើយគ្រាប្តីឲ្យអង្គុយលើសាឡុង។
គោលបំណងរបស់ថេយ៉ុងដែលចង់មោផ្ទះវិញគឺដើម្បីមុជទឹកប្តូរខោអាវហើយក៏ទៅវិញប៉ុណ្ណោះ មិនបានដឹងថាប៉ានិងម៉ាក់របស់ខ្លួនមកវិញឡើយ បើគេដឹងគេក៏មិនមកជួបមុខដែរព្រោះជួបលើកណាក៏មានតែរឿងទាស់ទែងសម្តីគ្នាប៉ុណ្ណោះ ទើបសម្រេចចិត្តឡើងឡានបើកចេញទៅរហូតដល់អាផាតមិនមួយកន្លែង មុននឹងចតឡានទុកកន្លែងមានសុវត្ថិភាពហើយឡើងជណ្តើយន្តទៅកាន់ជាន់ទៅ១០។
តឹង
សញ្ញាប្រាប់ថាបានមកដល់ជាន់ដែលគេចុចជណ្តើក៏បើកទ្វាឲ្យអ្នកកម្លោះចេញគេ គេដើរទៅខាងឆ្វេងដៃទាញសោះបន្ទប់លេខ២០១ចាក់ចូលទៅក្នុងបន្ទប់ដែលមានសភាពស្ងាត់ជ្រាបដូចគ្មានមនុស្សនៅ តែបើយើងដើរទៅកាន់បន្ទប់មួយនៃផ្នែកអាផាតមិន យើងនឹងឃើញរាងកាយតូចច្រលឹងកំពុងតែគេងលង់លក់នៅលើគ្រែធំទូលាយតែម្នាក់ឯងដោយពាក់តែអាវធំមួយប៉ុណ្ណោះនៅលើខ្លួន។
ថេយ៉ុងដោះស្បែកជើង ទុកសោបន្ទប់នៅលើទូមុននឹងទាញក្រវ៉ាត់កចេញបោះចោលទៅម្ខាងនៃបន្ទប់ ហើយដើរសំដៅទៅក្នុងបន្ទប់ដែលមានអ្នកម្លោះមាឌតូចកំពុងតែគេង គេដើរមិនថ្នមជើងសូម្បីបន្តិចមិនបានខ្លាចក្រែងចិត្តដល់អ្នកកំពុងតែគេលក់សោះ គេមិនខ្វល់ព្រោះកំហឹងក្នុងខ្លួនដែលកំពុងឆេះឆាបឆួលពេញទ្រូងបិតបាំង ពេលនេះមានតែរាងតូចម្នាក់នេះគត់ដែលអាចធ្វើឲ្យគេបានបាត់។
«អ្ហឹម!»អ្នកដែលកំពុងតែគេក៏បើកភ្នែកឡើងពេលដែលមានបបូរមាត់ក្រាស់កំហូចកំពុងតែបឺតជញ្ជក់លើខ្លួនដូចជាបិសាចជញ្ជក់ឈាម រាងតូចលើកដៃអោបកអ្នកកម្លោះវិញដោយការតបត។
«ថេយ៉ុង!»ជុងគុក ហៅខ្សោយៗពេលដែលគេព្រមព្រលែងមាត់ឲ្យមានដេរីភាព ភ្នែកបើកព្រឹមៗសម្លឹងអ្នកខាងលើទាំងមិនទាន់អស់ងងុយស្រួលបួលនៅឡើយ។
«ងើបមោបម្រើយើងឲ្យបានល្អ»ថេយ៉ុង បញ្ជាយ៉ាងដាក់កំហិត សំឡេងកាចៗរឹងកំព្រឹសធ្វើឲ្យកម្លោះតូចប្រញាប់ហើយខ្នងពីលើពូកឡើងមកធ្វើតាមបញ្ជា ឬអាចថាវាជាតួនាទីរបស់គេស្រាប់ទៅហើយ។
អ្នកប្រាកដជាឆ្ងល់ហើយថាហេតុអីថេយ៉ុងចូលមករកជុងគុកទាំងយប់ហើយឲ្យគេបម្រើទំងជុងគុកមិនបានតវ៉ា ក៏ព្រោះតែជុងគុកបានយល់ព្រមទទួលឈ្មោះជាអ្នកបម្រើលើគ្រែរបស់ប្រុសកំណាចគីម ថេយ៉ុងនេះទៅហើយ រាល់ពេលឲ្យតែគេចង់ឬក៏ស្រ្តេស ចង់រំសាយអារម្មណ៍ខឹងគេនឹងមករកជុងគុកដើម្បីឲ្យបម្រើគេឲ្យបានត្រជាក់ចិត្ត។
ដំបូងឡើយជុងគុកគ្រាន់តែជាកូនប្រុសដែលកើតក្នុងគ្រួសារដែលមានជីវភពក្រក្សត់ត្រូវរកលុយចិញ្ចឹមមនុស្សមួយគ្រួសារតែម្នាក់ឯង គេធ្វើការងារយប់ក្នុងក្លឹបព្រោះវាបានកម្រៃច្រើនរហូតដល់ថ្ងៃមួយគេត្រូវបានអ្នកប្រុសចិត្តត្រជាក់
ទាយាតត្រកូលគីមពេញចិត្តទិញយកគេមកធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនហើយសន្យានឹងផ្តល់លុយឲ្យគេរាល់ខែលើសនឹងការងារក្នុងក្លឹបដប់ដង។
ជុងគុកពិតជាគ្មានជម្រើសទោះព្រមមិនព្រមអ្វីដែលគីម ថេយ៉ុងចង់បានហើយគ្មានអ្នកណាអាចរារាំងឬមិនឲ្យបានដែរ ទើបបានជាអ្នកកម្លោះយល់ព្រម ណាមួយក៏បានលុយច្រើនធ្វើឲ្យគ្រួសាររស់ស្រួលជាងមុនដែរ។
តែអ្នកណាទៅគិតដល់ថាមិនត្រឹមតែបម្រើត្រឹមលើគ្រែមួយមុខ កម្លោះតូចជន ជុងគុកមានមហិច្ឆតាចង់យកទាំងបេះដូងរបស់ប្រុសឃោឃៅដូចជាគីម ថេយ៉ុងទៀត ធ្វើឲ្យខុសខសន្យារវាងពួកគេ តែធ្វើយ៉ាងណាបើបេះដូងតូចមួយនេះបានស្រវាអោបភ្នំខ្ពស់ទៅហើយ ជុងគុកមានតែទ្រាំទុកតែម្នាក់ឯងព្រោះតែម្នាក់ទៀតមិនព្រមទទួលយកបេះដូងមួយនេះទៅមើលថែ។
រាល់ពេលថេយ៉ុងមករកខ្លួនគឺមានតែចំណង់តណ្ហាតែប៉ុណ្ណោះពេលរួចរាល់គេក៏ចេញទៅវិញដោយរឹកពាសោះកក្រោះ។
«ហេតុអីមោទាំងយប់បែបនេះ?»ជុងគុក អង្គុយលត់ជង្គង់នៅខាងមុខថេយ៉ុងពេលដែលគេអង្គុយនៅលើគ្រែផ្អែកខ្នងនឹងក្បាំងគ្រែកន្ធែកជើងធំៗដោយរឹតពាក្អេងក្អាង។
«ការងារអូនមិនមែនសួរ តែត្រូវបម្រើតាមអ្វីដែលបងប្រាប់»ថេយ៉ុង មិនបានស្រែកឬតម្លើងសម្លេងតឹងសសៃក ប៉ុន្តែទឹកមុខគេវាបានបង្ហាញច្បាស់ណាស់ចំពោះជុងគុកថាគេខឹងខ្លាំងហើយអារម្មណ៍កំពុងតែមួម៉ៅ។
រាល់លើកគឺតែងតែបែបនេះថេយ៉ុងមករកជុងគុកតាមតែចិត្តចង់ មិនប្រាប់ឬផ្តល់ដំណឹងមុនអ្វីទាំងអស់ បើគេចង់មកគឺមកដល់បុឺមហើយគោលបំណងគ្មានអីក្រៅពីចំណង់ផ្លូវកាយ ទោះជាគេសប្បាយចិត្តក៏ដោយ ស្ត្រេស ធុញថប់រឿងការងារ ឬខឹងនឹងអ្វីមួយឬអ្នកណាម្នាក់គេតែងតែមករំសាយអារម្មណ៍ជាមួយរាងកាយកម្លោះតូចច្រឡឹងរាងស្តើងម្នាក់នេះទាំងអស់ ។
ជុងគុកក៏តែងតែទទួលព្រោះជាតួនាទី ជាពិសេសបេះដូចដែលត្រូវការឲ្យប្រុសម្នាក់នេះថ្នាក់ថ្នមនឹងមើលឃើញពីក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់ខ្លួននៅថ្ងៃណាមួយ ប៉ុន្តែថេយ៉ុងមិនដែលថ្នាក់ថ្នមគេម្តងណាឡើយគេគិតតែអារម្មណ៍ខ្លួនឯងធ្វើយ៉ាងមិចបំពេញភ្លើងតណ្ហាក្នុងខ្លួនឲ្យបាន គេតែងតែនិយាយថាស្នេហាជាការកុហកបោកប្រាស់គេមិនជឿឡើយ សូម្បីតែឪពុកម្តាយបង្កើតគេមិនស្រឡាញ់គេផងចុះទម្រាំអ្នកដទៃ?



To be continue

✨Never Not✨Where stories live. Discover now