Part13
«ខ្ញុំកំពុងតែគិតអ្វី? ហើុយ យើងធ្វើដើម្បីឲគេឈឺចាប់មិនមែនយកគេមកមើលថែទេ» នៅពេលដែរកំពុងតែងូតទឹករាងក្រាស់សញ្ជឹងគិតពីអាកប្បកិរិយារបស់ខ្លួននេះខ្លួនគេយ៉ាងម៉េចនឹងមនុស្សទើបតែមកនៅជាមួយគ្នាមួយរយៈពេលខ្លីសោះអាចមានចិត្តចំពោះគ្នាបានយ៉ាងម៉េច?
«កុំដោយសារគេអាចមានកូនរបស់ឯងៗទន់ចិត្តណាអាមីន» នាយបាននិយាយដាស់តឿនខ្លួនឯងដដែលៗជាច្រើនដងរហូតទាល់តែងូតទឹកហើយ។
យ៉ុនហ្គី ធ្វើអ្វីតាមទម្លាប់រាល់ដងបន្ទាប់ពីទទួលទានម្ហូបដែរ ជីមីន ជាអ្នកធ្វើហើយក៏ចេញទៅធ្វើការបាត់ដោយទុកឲរាងតូចនៅសម្អាតផ្ទះ។
ជីមីន នៅផ្ទះក៏មិនធ្វើខ្លួនឲទំនេរឥតឥតប្រយោជន៍ដែរគេចេញមកសម្អាតទីធ្លាខាងក្រៅផ្ទះផងស្រូបយកខ្យល់អាកាសផង។
"លោកពូមីនគាត់ចិត្តល្អណាស់" កំពុងតែផ្ចង់អារម្មណ៍គេក៏ស្រាប់តែនឹកឃើញដល់សម្តីកូនធ្វើឲគេឈរស្ងៀមភ្លាម។
«ខ្ញុំមិនយល់ពីគេ...តែយ៉ាងណាគេល្អដាក់កូនស្រីខ្ញុំ យ៉ាងច្រើនទ្រាំនឹងកំហឹងគេម្តងម្កាលនឹងទៅក៏បាន» គេពោលឡើងម្នាក់ឯងញាក់ស្មាត្រៀមចិត្តទោះជាគេមិនយល់ពីរាងក្រាស់តែគេក៏ខំស៊ូជាមួយនាយដើម្បីកូនឈប់គិតរឿងដែរអត់ប្រយោជន៍ទៀតហើយ។
~Min GROUP~
«...» យ៉ុនហ្គី អង្គុយលើកៅអីអគ្គនាយកផ្តោតអារម្មណ៍មើលការងារទៅតាមទម្លាប់យ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងដោយមិនមានអ្នករំខាន។
«យ៉ុនហ្គី ហ្អាាា៎!!» បរិយាកាសស្ងប់ស្ងាត់របស់នាយត្រូវបានបំផ្លាញអស់ព្រោះតែសម្លេងស្រីម្នាក់បានបន្លើឡើងហើយក៏គ្មានអ្នកណាក្រៅពី មេរ៉ា នោះដែរ។ នាងដើរកាច់រាងតាមចរិតស្រីស្អាតនឹងហៅឈ្មោះរាងក្រាស់ដោយបង្អូសសម្លេងយ៉ាងខ្លាំងដែរធ្វើឲអ្នកស្តាប់ឮហើយធុញទ្រាន់។
«អ្នកណាអនុញ្ញាតឲនាងចូលមក» យ៉ុនហ្គី មិនបានចាប់អារម្មណ៍នឹងវត្តមានរបស់នាងនោះទេនាយសួរទាំងមិនខ្ចីសម្លឹងនាងទោះជានាងប្រឹងធ្វើរឹកត្រឹមត្រូវយ៉ាងណាក៏ដោយ។
KAMU SEDANG MEMBACA
🔥ចំណងស្នេហ៍ក្នុងភ្លក់ភ្លើង🔥
Acakការយល់ច្រលំធ្វើអោយបុរសម្នាក់ធ្វើបាបដល់មនុស្សមិនដឹងអីថែមទាំងមានកូនជាមួយគេទៀត។ តើចុងក្រោយនឹងទៅជាយ៉ាងណា??