Eipsode 1

233 19 2
                                    

សម្លេងទះដៃបន្លឺរំពងពេញពិធីមង្គលការដោយ មានភ្ងៀវកត្តិយសចូលរួមជាច្រើនសន្ធឹកសន្ធាត់
ស្របពេលដែលកូនក្រុមុំត្រូវបានដឹកដៃដើរ លើកម្រាលព្រំសម្ដៅទៅកូនកម្លោះដែលមានរូបរាងសង្ហារឈរញញឹមក្បែរលោកអាចារ្យយ៉ាងស្រស់

« មើលចុះ!កូនក្រមុំនឹងកូនកម្លោះប្រៀបដូច ម្ដាយនឹងកូនអញ្ចឹងឯង »នារីម្នាក់ដែលជាភ្ងៀវ ចូលរួមពិធីអោនខ្សឹបខ្សាវជាមួយមិត្តខ្លួននិយាយដើមម្ចាស់កម្មវិធី

« មែនហើយគោចាស់សុីស្មៅខ្ចីវាអញ្ចឹងហើយឯង!យកប្រុសដែលអាយុស្មើនឹងកូនមកធ្វើជាប្ដីបែបនេះហើយនៅរៀបការបំពេញមុខបំពេញមាត់គ្នាទៀតបើយើងវិញណា៎នឹងរត់ឲផុតផែនដីជាមិនខាន »

« មែនហើយ!កូនឡើងកម្លោះស្ដូកទៅហើយ សមតែរៀបការចាប់គូរឲកូនទើបត្រូវ»ពួកនាង និយាយខ្សឹបខ្សាវគ្នាគ្មានក្រែងចិត្តកូនម្ចាស់
កម្មវិធីដែលឈរមិនឆ្ងាយពីពួកនាងសោះ
ឡើយ

« ជីមីន!កុំខ្វល់ពីពួកមាត់ចាប់មាត់ព្រាបអស់នឹងអីណា៎ » សូមណែននាំតួអង្គឯករបស់យើងបន្ដិចគេមានឈ្មោះថាផាកជីមីន មានអាយុ22ឆ្នាំជាកូនប្រុសរបស់លោកស្រីផាកលូសុីដែលកំពុងឈរនៅលើវេទិកាពិធីជីមីនជាកូនប្រុសទោលក្នុងគ្រួសារមានរូបរាងតូចច្រឡឹងដូចមនុស្សស្រីតែគេជាមនុស្សច្បាស់លាស់ខ្លាំងណាស់សព្វថ្ងៃគេធ្វើជាអនុប្រធាននៅក្នុងក្រុមហ៊ុនផាកគ្រុប

« មិនអី ហូស៊ុកខ្ញុំមិនគិតឬខ្វល់អ្វីទៀតនោះទេ បើម៉ាក់គាត់សម្រេចចិត្តបែបនេះហើយមាន តែបណ្ដោយ »ជីមីនងាកមកឆ្លើយតបនឹងមិត្តវិញដោយទឹកមុខសោះកក្រោះអត់ជាតិ(ជុងហូស៊ុកគឺជាមិត្តតែម្នាក់ដែលតែងតែនៅក្បែរជីមីនតាំងពីរៀនវិទ្យាល័យនិយាយឲចប់ទៅគេប្រៀបដូចជាសមាជិកគ្រួសាររបស់ជីមីនម្នាក់ទៀតអញ្ចឹង)

« បើមិនអីល្អហើយញញឹមបន្ដិចទៅថ្ងៃនេះជាពិធីរៀបការម៉ាក់ឯងណា៎ »ហូស៊ុក

« យើងញញឹមមិនចេញទេ »ជីមីន

ពិធីសច្ចារមុខព្រះបានចប់សព្វគ្រប់ភ្ងៀវដែលមកចូលរួមពិធីនាំគ្នាញាំនឹងផឹកអបអរពិធីមង្គល ការជុំគ្នាដោយជីមីនអង្គុយនៅរួមតុជាមួយហូស៊ុកម៉ាក់របស់គេហើយនឹងបុរសដែលទើបនឹងក្លាយជាប៉ាចុងរបស់គេប៉ុន្មាននាទីមុននេះ

ហានិភ័យបេះដូងWhere stories live. Discover now