ភាគទី12:សំណួរគ្មានចម្លើយ

3.3K 232 11
                                    

"ម៉ែអើយ!!!!!!!!!"រាងក្រាស់ភ្ញាក់ដូចគេចាប់ទះនៅពេលដែលឃើញរាងកាយស្ដើងគេងផ្កាប់មុខនៅលើខ្លួនរបស់គេព្រមទាំងហៀរទឹកមាត់ប្រឡាក់ជោគអាវរបស់នាយ

"ច...ចង្រៃយ៎....!!!!!!!"haoxuanចាប់រុញjiyangដែលដេកដូចខ្មោចងាប់ចេញហើយប្រញាប់ទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន

មិចក៏សុខៗមកដេកហៀរទឹកមាត់កក្លាក់នៅលើគេបែបនេះ??ថែមទាំងដេកដូចគ្មានជំពាក់អាណាមួយរៀលទៀត!ទោះចង់ខឹងក៏ខឹងមិនកើតព្រោះវាអត់ប្រយោជន៍ រឿងបានកើតឡើងទៅហើយ ខឹងទាល់តែងាប់ខ្លួនក៏អត់ន័យអ្វីដែរ!

ស្អែកឡើង*

"ហឺយ.......!!!"រាងស្ដើងដើរចេញពីបន្ទប់ដើរពីក្រោយhaoxuanក្រោយពេលរៀបចំខ្លួនរួចត្រូវទៅទទួលទានអាហារពេលព្រឹកទាំងមិនទាន់អស់ងងុយ

"អរុណសួស្ដី!"xiao zhanដែលអង្គុយនៅលើកៅអីខាងមុខតុអាហារដ៏ធំសម្បារមួយបាននិយាយពាក្យស្វាគម៍នៅពេលព្រឹកព្រមទាំងញញឹមយកសេរីសួស្ដី

"ព...ព្រះអើយ!!!នេះបងប្រុសធ្វើម្ហូបដោយផ្ទាល់????"haoxuanញីភ្នែកសឹងមិនជឿនឹងអ្នកដែលបំពាក់នូវរបាំងមុខពាក់កណ្ដាល មានអៀមពាក់ដូចជាចុងភៅហើយលើកអាហារប៉ុន្មានមុខដាក់លើតុ ម្នាក់នោះគ្មានអ្នកណាក្រៅពីyiboនោះទេ

"លោកមានអីឬ??"xiao zhanនៅពេលដែលឃើញបែបនេះក៏សួរទាំងទឹកមុខមិនដឹងរឿង

"ហឹកហឹក....ខ្ញុំស្លាប់ទៅបិតភ្នែកជិតហើយ!!!ធ្លាប់តែញ៉ាំអាហារខាងក្រៅមកច្រើនឆ្នាំនិងធ្វើខ្លួនឯង!តែពេលនេះគាត់ធ្វើអាហារដោយផ្ទាល់សម្រាប់ខ្ញុំបែបនេះ!វាគឺជាកាដូដ៏ធំបំផុតតែម្ដង!!!"haoxuanនិយាយបណ្ដើររៀបរាប់រហេមរហាមទឹកភ្នែកទឹកសំបោរទាំងព្រឹក

"ស្អីជាស្អីទេស៎!"jiyangសម្លក់មុខរាងក្រាស់និងដើរទៅអង្គុយទល់មុខxiao zhan yiboដោះអៀមហើយទៅអង្គុយក្បែរxiao zhan ឯhaoxuanក៏ទៅអង្គុយទល់មុខyiboរួចនាំគ្នាចាត់ចែងអាហារពេលព្រឹក

"អ្ហឹម....!"រាងស្ដើងពិបាកក្នុងការបកបង្គារទើបyiboទម្លាប់ស្លាបព្រារបស់ខ្លួនចុះ ហើយចាប់អាហារដាក់ក្នុងចានxiao zhan និងជួយបកបង្គារជំនួសរាងស្ដើង Xiao zhanនៅពេលនោះក៏ញ៉ាំអាផ្សេងសិនទុកចាំញ៉ាំបង្គារបកស្រាប់ដោយដៃរាងក្រាស់ ឃើញបែបនេះធ្វើឲ្យjiyangចាប់ផ្ដើមមានកូនចិត្តច្រណែននឹងកាយវិការយកចិត្តទុកដាក់របស់yiboចំពោះxiao zhan

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now