យប់ឡើង*
"កូនចង់ទៅទៀតហើយ???"លោកម្ចាស់xiaoស្រែកដាក់កូនខ្លួនឯងបន្តិចពេលដែលឃើញគេរៀបចំខ្លួននិងស្ពាយកាតាបបម្រុងនឹងចាកចេញពីផ្ទះ ក្នុងដៃមានកាន់នំមួយប្រអប់
"ទៅគេងផ្ទះគូដណ្ដឹងមានអីទាស់ខុស?"xiao zhan
"តែកូនទៅញឹកពេកហើយ!"អ្នកជាម្ដាយក៏បន្តតាមក្រោយ
"រឿងរបស់ខ្ញុំ!សូមអ្នកស្រីកុំឃាត់អី!លាហើយប៉ា!"xiao zhanលាដល់ប៉ារបស់គេហើយរត់ចេញពីទីនោះមិនឲ្យគាត់ឃាត់ទាន់
គេលួចញញឹមបន្តិច ថ្ងៃនេះគេទៅទីនោះស្ងាត់ៗកុំឲ្យyiboដឹងព្រោះគេបានធ្វើcupcakeសម្រាប់នាយជាលើកដំបូង ដូចនេះចង់ឲ្យនាយភ្លក់ស្នាដៃរបស់គេមុនគេ!ទើបគេទៅsurprisedនាយស្ងាត់ៗ!
_______________
ថ្ងៃនេះមិនដឹងថាហេតុអ្វីក៏មេឃងងឹតខ្លាំងខុសពីធម្មតាដល់ថ្នាក់នេះ គេបើកឡានទៅវិមានyiboតែម្នាក់ឯង តែបែរជាខុសផ្លូវចូលទៅដល់ព្រៃជ្រៅដោយមិនដឹងខ្លួន
គេហាក់ដូចជាត្រូវថ្នាំសណ្ដំតាំងពីបើកមកដល់ខាងមុខព្រៃតាំងពីដំបូង ពេលនេះមិនដឹងថាខ្លួនឯងកំពុងតែដល់ព្រៃជ្រៅនោះទេ!
ងឺត....
ឡានស្រាប់តែខូចទើបxiao zhanចុះមកមើល គេបញ្ចាំងពិលពីក្នុងទូរសព្ទដើម្បីឆ្លុះមើល
តឹបៗ.....
សម្រឹបជើងរត់កាត់ក្រោយខ្នងxiao zhanទើបគេរហ័សបែរក្រោយមើល តែបែរជាមើលមិនឃើញថាជាអ្វីទៅវិញ ឬក្នុងព្រៃនេះមានរបស់អរូប????
"មិនបានទេ!ប្រញាប់ទាក់ទងទៅគាត់ទើបបាន!"គិតរួចរាងស្ដើងចុចទូរសព្ទហៅទៅរាងក្រាស់
ទីតៗ....
ឌឹប......
ព្រូស.....ទូរសព្ទស្រាប់តែតេមិនចូល នៅពេលនោះក៏ត្រូវអ្វីម៉្យាងមកប៉ះទៅនឹងខ្នងគេមួយទំហឹងសឹងមិនអាចទប់លំនរខ្លួនបានដួលទៅលើដីធ្លាក់របូតទូរសព្ទពីដៃប៉ះទៅនឹងថ្មឈាមកែងដៃខាងស្ដាំបានសម្រេច
"អ្ហឹក....!!!"xiao zhanប្រឹងរាវរកទូរសព្ទដើម្បីបញ្ចាំងតែមិនទាន់ទាំងបានប៉ះផងបែរជាត្រូវអ្នកម្ខាងទៀតយកជើងជាន់លើដៃរបស់គេធ្វើឲ្យគេស្រែកឡើងទាំងក្ដីឈឺផ្សារ