Episode 1: ក្មេង សំរាម

1.1K 38 0
                                    

រាត្រីស្ងប់ស្ងាត់ សែនត្រជាក់ស្រឹប ត្រូវបានលេបត្របាក់ភ្លាមៗទៅដោយ ពពកពណ៌ខ្មៅមេមីដេដាសស្របជាមួយនឹងតំណក់ទឹកភ្លៀងរាប់រយលានតំណក់កំពុងហូរស្រក់ចុះមក យ៉ាងសន្ធឹកប្រៀបបាននឹងគេលេីកទ័ពទៅច្បាំង។ បុរសវ័យ 25ឆ្នាំម្នាក់ មានកម្ពស់ប្រហែលមួយម៉ែត្រចិតជាង គឺ ជុងគុក អាល់ម៉ាភី គេស្គាល់ថាជាម៉ាហ្វៀខាងជួញដូរអាវុធ ឈាមក្តៅសម្លាប់មនុស្សរាប់មិនអស់អោយតែគេមិនពេញចិត្ត នឹងជាម្ចាស់ចំការតែដ៏ធំមួយកំពុងស្ថិតនៅក្នុងឈុតធ្វេីការបានឈានជេីងដេីរចេញពីខ្លឹបល្បីឈ្មោះមួយកន្លែងទាំងសភាពស្រវឹងជោគជាំ ដោយសារតែជប់លៀងជាមួយនឹងដៃគូររបស់ខ្លួន ។ កាយសង្ហា បានទម្លាក់ខ្លួនចុះយឺតទៅលេីពូកឡាន មុននឹងបក់ដៃប្រាប់ជាសញ្ញាអោយអ្នកជាកូនចៅ បេីកចេញទៅ ។ ឡានស្ព័រពណ៌ ខ្មៅកំពុងតែលូននៅលេីវិថីយ៉ាងលឿនដូចព្យុះដោយមាន ខេយ៍ ដែរជាអ្នកបេីកដោយផ្ទាល់ ។នាយ បេីកបណ្តេីរកែវភ្នែកចេញតែដៀងមេីលលោកម្ចាស់របស់ខ្លួនដែរស្រវឹងធ្លាក់ភ្នែក ដូចកូនឆ្កែធ្លាក់ទឹក មិនមែនគេមិនដែរឃេីញលោកម្ចាស់របស់ខ្លួនស្រវឹងនោះទេ ប៉ុន្តែពេលនេះវារៀងខ្លាំងជាងពេលណាៗទាំងអស់ ដែរជាហេតុធ្វេីអោយគេកាន់តែបារម្ភ។

" លោកម្ចាស់មិនអីទេមែន?"

អ្នកដែរបិទភ្នែកដេកប្រឹមៗ ពេលដែរលឺបែបនេះក៏ប្រញាប់បេីកភ្នែកដ៏សែនមានមន្តស្នេហ៍របស់ខ្លួន ព្រមជាមួយនឹងបបូរមាត់ក្រាស់ បានហេីបបន្លឺសំឡេងឡេីង ។

" កុំចេះ!" ជុងគុក ឆ្លេីយគំរោះគំរេីយម៉ាត់ៗទៅតាមទម្លាប់របស់ខ្លួន។
ខេយ៍ ស្ងាត់មាត់ជ្រៀបដូចគេចុកដោយសារតែពាក្យសម្តីដែរហេីរចេញពីមាត់របស់លោកម្ចាស់ខ្លួន ទាំងដែរគេសួរក្នុងបំណងបារម្ភសោះគាត់បែរជាតប មកដូចជះអាចម៍ទាំងកន្ថោរ ហុឹសកុំសង្ឃឹមថាអាខេយ៍សួរទៀតអោយសោះ ។ សភាពនៅក្នុងឡានកាន់តែស្ងាត់ទៅៗ ធ្វេីអោយបរិយាកាសត្រជាក់ខុសធម្មតា ទាំងដែរម៉ាសីុនត្រជាក់នៅក្នុងឡានបានបិទយូរទៅហេីយ ។ រាងក្រាស់ ចាប់ផ្តេីមព្រឺឆ្អឹងខ្នងចម្លែក មុននឹងបោះសម្តីទៅកាន់ខេយ៍ ដែរកំពុងតែបេីកឡាន នោះ ។

តម្រាស្នេហ៍សាតាន🔞Where stories live. Discover now