PART 9 : មនុស្សកំពូល

5.5K 451 3
                                    

នាយតូចបានដើរចូលមកក្នុងបន្ទប់ការងាររបស់លោកចន ដោយដៃមានកាន់កែវកាហ្វេមកជាមួយដែលដោយមាន ស្នាមញញឹមជាប់រហូតក្នុងនោះក៏មាននាយក្រាស់ដែរគេមក និយាយរឿងការងារជាមួយលោកចននឹងឯង ។ នាយតូច បានដាក់កែវកាហ្វេនៅលើតុហើយក៏មកឈរនៅម្ខាង..

" ផឹកបានឬអត់មើលទៅ " លោកចន សម្លឹងមើលនាយតូចជាមួយនិងកែវកាហ្វេឆ្នាស់គ្នាដោយទឹកមុខមិនសូវស្រួល ខ្លាចថាផឹកមិនកើតអីទៅមិនចប់ហាស៎

" សាកសិនបានដឹង! ខ្ញុំធានាថាឆ្ងាញ់ " Tae និយាយដោយភាពប្រាកដយ៉ាងខ្លាំងឲ្យលោកចនបានជឿជាក់ថាមិនអីអាចទទួលយកបាន..មិននិយាយច្រើនគាត់ក៏យកមកផឹកបន្តិចហើយក៏..

" ខិៗ..លោកប៉ា! ម៉េចក៏ព្រូសដាក់ខ្ញុំ " JK ដែលអង្គុយនៅ ទល់មុខនឹងទទួលយកទឹកកាហ្វេដែលលោកចនព្រួសចេញ មកឡើងពេញមុខអស់ហើយមិនដឹងជាស្អីទេ

" ស្លាប់ហើយៗ..លោកប្ដីមិនអីទេមែនទេ " Tae ចូលមក ជូតមុខឲ្យនាយយ៉ាងលឿនដូចបារម្ភណាស់ចឹងតែតាម មើលទៅអាណិតនាយណាស់ត្រូវរហូតម៉ងមិនចេះឈប់

" ឯងដាក់ស្អីខ្លះនឹង " លោកចន ចាប់ផ្ដើមច្រលោតខ្លាំងថែមទៀតហើយនេះចង់សម្លាប់គាត់ឬយ៉ាងម៉េច

" គឺ..ដាក់ក្រូចឆ្មាមួយផ្លែ អំបិលនិងស្ករ..ប៉ុន្នឹងទេ! មិនឆ្ងាញ់ មែនទេប៉ាក្មេក " Tae ហើយមើលសួរប្រវត្ថិសា្រស្ដហើយ ឃើញបែបនេះកាហ្វេដាក់ក្រូចឆ្មាហើយនៅសួរថាឆ្ងាញ់អត់ ទៀតសួរឌឺឬក៏ម៉េចនឹង ><

" ម្ដាយឯងបង្រៀនបែបនេះហេ៎ស? មុននឹងចង់បានប្ដីមាន បានរៀនការងារស្អីមកខ្លះទេ..អត់បានការ " លោកចន ស្រែកញ៉ែតៗហើយក៏បោកកែវឡើងខ្ទេចអស់ធ្វើឲ្យនាយ ឡើងភ្ញាក់រួមទាំងនាយតូចដែល..

" ស្ដីឲ្យត្រឹមខ្ញុំបានតែកុំនិយាយដល់ម៉ាក់ខ្ញុំអី! ប្រយ័ត្នថាមិន បានប្រាប់..មែនហើយ! ខ្ញុំមិនចេះស្អីទេ..អ្នកណាឲ្យប្រើធ្វើអីផឹកមិនកើតសុីមិនកើតអត់ទៅ " Tae ស្រែកញ៉ែតៗដាក់ វិញខ្លាចអីទៅអ្នកណាឲ្យមកនិយាយថាឲ្យម៉ាក់គេនោះមិន ចូលចិត្តទេថាឲ្យត្រឹមគេបានគេអាចទ្រាំបាន ។ និយាយហើយក៏បើកទ្វាចេញទៅវិញបាត់និងទាញទ្វាមកបិទខ្លាំងៗ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now