" វីវរហើយ វីវរហើយ " សម្លេងគ្រូពេទ្យស្រីម្នាក់បានស្រែកឆោឡោពេញមន្ទីរពេទ្យធ្វើរអោយគ្រប់គ្រប់គ្នាចេញមកមើល
" មានរឿងអីអ្នកគ្រូពេទ្យ " លោកដុកទ័រដែលជាម្ចាស់គ្រប់គ្រងមន្ទីរពេទ្យផ្ទាល់ក៏បានរត់មកសួរគ្រូពេទ្យស្រីដែលស្រែកឆោឡោនោះ
" មានគេលួចយកទារិកាភ្លោះរបស់គ្រួសារឈីងបានបាត់មួយហើយ " សម្លេងរបស់គ្រូពេទ្យស្រីម្នាក់នោះបានលឺដល់ត្រចៀកលោក ឈីងដែលជាមេគ្រួសារនឹងត្រូវជាឳពុកបង្កើតរបស់ក្មេងផងនោះគាត់ក៏ឈប់ងក់ក្រលែកទៅរកគ្រូពេទ្យស្រីម្នាក់នោះរួចក៏ដើរទៅរកគ្រូពេទ្យស្រីនោះ
" ថាម៉េច "
" គឺ ...."
" ខ្ញុំមិនចង់បានការស្ងាត់ស្ងៀមបែបនេះតែខ្ញុំចង់ដឹងថាកូនខ្ញុំយ៉ាងម៉េច " លោកឈីងនិយាយទាំងចិត្តអន្ទះអន្ទែង
" គឺទារិកាភ្លោះត្រូវបានគេលួចបាត់អស់មួយហើយ " គ្រូពេទ្យស្រីនោះនិយាយទាំងរអាក់រអួលគ្រាន់តែលឺសម្ដីគ្រូពេទ្យភ្លាមគាត់ក៏រត់ទៅរកបន្ទប់ដាក់ទារករួចក៏ដើរសំដៅទៅរកគ្រែដាក់ទារកដែលគេបានបិទឈ្មោះពីលើនោះគាត់សម្លឹងទៅលើគ្រែមួយដែលមានឈ្មោះ «ឈីង លីងអា»តែក៏គ្នានទារិកានៅលើគ្រែនោះឡើយទឹកភ្នែកអ្នកជាឳពុកក៏ស្រក់មកច្រាក់ៗព្រោះបានឃើញមុខកូនបានត្រឹមតែ១០នាទីត្រូវគេយកទៅដាក់បន្ទប់ផ្សេងសិនតែពេលនេះកូនស្រីក៏ត្រូវគេលួចទៅបាត់វាពិតជាឈឺចាប់ឥតឧបមាគួរអោយសង្វេកខ្លោចចិត្តអាណិតទារិកាដ៏កំសត់ត្ដែលត្រូវជាកូនស្រីខ្លួនបានបាត់ទៅទាំងគ្មានដំណឹងចិត្តជាឳពុកតឹងទ្រូងឥតឧបមាបានត្រឹមខ្លោចផ្សារព្រោះបាត់កូនស្រីជាទីស្រឡាញ់ដែលទើបនឹងកើតសោះក៏ត្រូវបានបាត់ទៅទាំងមិនទាន់បានទទួលភាពកក់ក្ដៅពីឳពុកម្ដាយបន្តិចផង
" ហ្អឹកៗៗ កូនសម្លាញ់ លីងអា ហ្អឹកៗៗ" លោកឈីងបានត្រឹមឈរយំយ៉ាងឈឺចាប់អាណិតកូនស្រីដ៏កំសត់ហេតុអីក៏លួចនាងចេញពីគាត់ហេតុអីទៅ
" ខលប្ដឹងប៉ូលីសទៅ ឆាប់ឡើង " លោកឈីងបញ្ជា
" ពួកលោកធ្វើការយ៉ាងម៉េចទើបបណ្ដាលអោយគេលួចកូនខ្ញុំទៅ " គាត់ស្រែកដាក់ពួកគ្រូពេទ្យខ្លាំងៗទាំងក្ដីឆេវព្រោះទំនួលខុសត្រូវរបស់មន្ទីរពេទ្យមន្ទីរពេទ្យធំប៉ុណ្ណេះដែរបែរជាធ្វើអោយបាត់កូនគេទៅរួចសាកសមនឹងខឹងដែរទេនិយាយរួចគាត់ក៏ដើរសំដៅទៅរកគ្រែដែលមានឈ្មោះ ឈីង លីងហ្វា គាត់លើកបីទារិកាតូចនៅក្នុងដៃរួចក៏ដើរសំដៅទៅបន្ទប់ភរិយា ។ គាត់ដើរចូលបន្ទប់ភរិយារួចក៏លើកកូនស្រីទៅដាក់និងដៃរបស់ភរិយា
" បងឯណាកូនមួយទៀតក្រែងយើងមានកូនភ្លោះ ហេស៎ " សម្ដីភរិយាបានចាក់ចំក្រអៅបេះដូងអ្នកជាប្ដីយ៉ាងខ្លាំងរហូតទឹកភ្នែកគាត់ត្រូវស្រក់ហូរចុះមកម្ដងទៀត
" ហឹក ហ្អឹកៗៗ លីង..លីងអាត្រូវគេលួចទៅបាត់ហើយ " គាត់និយាយទាំងស្រក់ទឹកភ្នែកម៉ាត់ៗប្រាប់ទៅអ្នកជាភរិយារីឯអ្នកជាម្ដាយពេលដែលលឺថាគេលួចកូនស្រីទៅបាត់អស់មួយបែបនេះគាត់យំស្ទើរតែគាំងទាំងនឹកស្មានមិនដល់ក្នុងទ្រូងជាម្ដាយខំពពោះថ្នាក់ថ្នមយ៉ាងលំបាកដើម្បីបានឃើញមុខកូនតែបែរជាក្រោកមកបាត់កូនមួយទៅវិញសួរថាតើម្ដាយឯណាមិនគ្រាំចិត្តទៅ
" មិនទេ៎ត្រូវទេ៎បង...មិនពិតទេ៎ត្រូវទេ៎ " អ្នកជាម្ដាយមិនព្រមទទួលស្គាល់ការពិតគាត់ក្រវីក្បាលទាំងយំសស្រាក់ក្រៅពីភាពវឹកវរក្នុងមន្ទីរពេទ្យក្រលែកទៅមើលកន្លែងដាក់រថយន្តយើងនិងឃើញបុរសម្នាក់ស្លៀកពាក់ដូចជាគ្រូពេេទ្យកំពុងតែផ្លាស់សម្លៀកបំពាក់ពេទ្យចេញរួចក៏ពាក់សម្លៀកបំពាក់ធម្មតាហើយក៏រុញសម្លៀកបំពាក់ពេទ្យនោះទៅក្នុងបន្ទប់ពេទ្យវិញហើយក៏រត់មកកន្លែងដើមវិញយ៉ាងលឿនគេលើកដៃបើកទ្វារឡានចូលទៅខាងក្នុងរួចក៏សម្លឹងមើលទៅទារិកាដែលគេទុកនៅខាងក្រោយ
" ហឹស៎ !! យើងនិងធ្វើអោយគ្រួសារឈីងឯងនេះរលំរលាយគ្មានក្ដីសុខនោះទេ៎រួមទាំងក្មេងស្រីម្នាក់នេះដូចគ្នា យើងហ្នឹងអង្គុយអបអរនៅពេលដែលគ្រួសារឯងកំពុងមានទុក្ខនេះជាលទ្ធផលដែលឯងហ៊ានដណ្ដើមគ្រប់យ៉ាងពីយើង " បុរសនោះនិយាយហើយក៏បើកឡានចេញទៅមណ្ឌលកុមារកំព្រាដើម្បីទុកទារិកានោះនៅមណ្ឌលកុមារកំព្រាហើយក៏មិនភ្លេចប្ដូរត្រកូលរបស់នាងថា យ៉ាង លីងអា។តើជីវិតទារិកាម្នាក់នេះនិងទៅជាយ៉ាងណា៎???
_____________________
YOU ARE READING
អន្លង់ទឹកភ្នែក
Actionគេយកបេះដូងមកស្រឡាញ់នាងតែនាងបែរជាបោកប្រាស់គេដើម្បីផ្ដួលរលំគេ ។ ប៉ុន្តែនៅពេលដែលការពិតត្រូវបានលាតត្រដាងឡើងស្របពេលគំនុំគេកំពុងឆាបឆេះគេបែរជាឃើញថាអ្នកដែលគួរអោយអាណិតបំផុតបែរជានាងទៅវិញ ។ មីង ឈានយិ // ឈីង លីងអា(ស៊េរី:សុភាពបុរសម្ចាស់ស្នេហ៍)