ភាគទី1
ផ្ទះត្រកូលJeon
ប្រាវ... ថូផ្កាត្រូវបានធ្លាក់បែកដោយសារស្នាដៃ Jeon Jungkook ។
Jeon Jungkook គឺជាឈ្មោះរបស់ក្មេងប្រុសវ័យ
ជំទង់ម្នាក់អាយុ 23 ឆ្នាំ គេគឺជាកូនរបស់មហាសេដ្ឋីដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េម្នាក់ ហើយអ្វីដែលគួរឱ្យសោកស្តាយនោះគឺ Jungkook បានកើតជំងឺវិកលចរិត ចាប់តាំងពីថ្ងៃដែលគេត្រូវឡានបុក រាប់រហូតមកដល់ពេលនេះគឺ 3 ឆ្នាំហើយ នៅតែមិនមាន
នរណាម្នាក់ព្យាបាល Jungkook ជានោះទេ គឺអោយតែគេឃើញគ្រូពេទ្យមកគឺគេតែងតែ បោកនេះ បោកនោះរហូត គេខ្លាចរត់ទៅវិញ...។ចេញទៅ "
ប្រាវ...Jungkook ស្រែកដាក់អ្នកជាគ្រូពេទ្យ
ហើយស្រវាបោករបស់របនៅជិតដៃខ្ទិចខ្ទីអស់បើមិនចេញទេក៏ត្រៀមងាប់ទៅ " Jungkook សម្លក់អ្នកជាគ្រូពេទ្យឡើងក្រហមភ្នែវ
បន្ទាប់មកគេក៏ចាប់បោកកៅអីដែលនៅក្បែរបស់ដៃគេ ឮសូរ សន្ធឹក គ្រូពេទ្យឃើញដូច្នោះក៏រត់ចេញពីបន្ទប់ Jungkook យ៉ាងលឿនព្រោះខ្លាចស្លាប់ ។វិកលចរិតរបស់ Jungkook មិនមែនលក្ខណៈធម្មតានោះទេ គឺគេហៅថាវិកលចរិតបែបឃោរឃៅ ផ្ដាច់ការ រោគចិត្ត អីបែបនឹងឯង ...។
_ ហាងCoffee *
Jimin " បុគ្គលិកស្រីម្នាក់បានស្រែកហៅក្មេងប្រុសម្នាក់ឈ្មោះថា Jimin
បាទបង " សំឡេងស្រួយស្រឹបដូចជាមនុស្សស្រីបានបន្លឺឡើង គេគឺ Park Jimin អាយុ 18 ឆ្នាំ គឺជាកូនកំព្រាឪពុកម្តាយសព្វថ្ងៃគេរស់នៅជា
មួយម្តាយចឹញ្ចឹមរបស់គេ តាំងពីអាយុ 13ឆ្នាំម្លេះ ។មានគេខលមក " នាងហុចទូរស័ព្ទទៅអោយ Jimin ព្រោះគេបានទុកវាចោលលើតុធ្វើការ
អរគុណបង " Jimin ញញឹមហើយយកទូរស័ព្ទមកនិយាយ
[ អាឡូម៉ែ " Jimin
........
បាទម៉ែ ខ្ញុំនឹងទៅឥឡូវនេះ " Jimin
....... ]
Jimin ដាក់ទូរស័ព្ទចូលហៅប៉ាវហើយដើរទៅកន្លែងធ្វើការរបស់មេខ្លួន ។
_
ខ្ញុំសុំច្បាប់មួយថ្ងៃបានទេ " Jimin ញញឹមតិចៗទៅមេរបស់ខ្លួន
ដប់ថ្ងៃក៏បាន ប៉ុន្តែកាត់ប្រាក់ខែ " គេសើចដាក់ Jimin
និយាយសិនមកបានឬអត់ " Jimin
អឺ ទៅចុះ " គេបកដៃអោយ Jimin ទៅ ឯ Jimin ក៏រត់ប្រុចទៅបាត់ ។
មេរបស់ Jimin គឺជាមិត្តរបស់ Jimin តាំងតែពីនៅរៀនអនុវិឡាល័យម្លេះ គេឈ្មោះ Jung Hoseok អាយុ 19 ឆ្នាំ សព្វថ្ងៃបើកហាងកាហ្វេ ។
_ផ្ទះ Jimin
ម៉ែ ខ្ញុំទៅចេះមើលអ្នកជំងឺវិកលចរិតមកតាំងពីពេលណា " Jimin បន្លឺទាំងហួសចិត្ត
ឯងគ្រាន់តែមើលលេងៗទៅ បានបាត់ទៅហើយ " គាត់មិនខ្វល់នោះទេសំខាន់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងនៅក្នុងដៃគាត់
ម៉ែ ប៉ុន្តែខ្ញុំ " Jimin
ទៅរៀបខោអាវទៅ ស្អែកគេមកយកហើយ " គាត់ថាហើយក៏ដើរចេញទៅបាត់ដោយមិនខ្វល់ពី Jimin បន្តិច
អូព្រះអើយ ត្រូវមើលថែទាល់តែជាផងហេស៎ " Jimin លើកក្រដាសមួយសន្លឹកមកអានហើយបន្លឺយ៉ាងភ្ងាក់ផ្អើល
ក្នុងក្រដាសសរសេរថា ( ត្រូវនៅជាមួយនឹងមើលថែរហូតដល់ជា ហាមរត់គេច )
ខ្ញុំត្រូវធ្វើយ៉ាងមិចទៅលោកអើយ " Jimin ចង់តែបោកក្បាលទេពេលនេះ មិនដឹងត្រូវធ្វើបែបណាមានតែបណ្ដោយតាមនឹងចុះ ព្រោះលុយដែលគេអោយមកម្ដាយខ្លួនគឺច្រើនគួរសម ណាមួយគេក៏ចង់សងគុណគាត់ដែល ធ្វើចិត្តរួចហើយគេក៏ឡើងទៅបន្ទប់ដើម្បីរៀបចំឥវ៉ាន់...។
សូមរង់ចាំភាគបន្ត 💖
សរសេរដោយ : Kang Kyung A 💛
YOU ARE READING
Power of love
RomancePark Jimin x Jeon Jungkook ព្រោះតែអំណាចនៃសេចក្ដីស្រឡាញ់ទើបធ្វើឲ្យ Jungkook រួចខ្លួនចេញពីជំងឺវិកលចរិត ។ + តើស្នេហាពួកគេកើតឡើងដោយរបៀបណា ?