យ៉ូនហ្គីទទួលបានសារគំរាមមួយរបស់អ័រអឹមគេពិតជាខឹងខ្លាំងណាស់ រឹតតែខ្លោចចិត្តពេលឃើញរូបថតរបស់កូនក្នុងសភាពគួរឲ្យសង្វេក គេស្ទើរតែស្ទះខ្យល់ស្លាប់ពេលឃើញកូនប្រុសសំណព្វចិត្តដែលមើលថែរចិញ្ចឹមមកដូចជាត្បូងពេជ្រដ៏មានតម្លៃត្រូវគេជាន់ឈ្លីប្រៀបដូចជាសំរាម
រីង .... រីង....
" អាចង្រៃឯងយកកូនយើងទៅទុកនៅឯណា " ទូរស័ព្ទខលចូលមកយ៉ូនហ្គី ក្រលេកទៅឃើញលេខដឹងថាជាអ្នកណាគេក៏ដើរទៅរើស
(ត្រជាក់ចិត្ត កុំខ្លាចអីវាទើបតែចាប់ផ្តើមទេ)" ឯងចង់យ៉ាងមិច សងសឹកត្រូវទេ បើចង់សងសឹងក៏មករកយើងមក ហេតុអីឯងធ្វើបែបនេះដាក់កូនរបស់យើង " យ៉ូនហ្គី តបដោយសំលេងដែលពរពេញទៅដោយកំហឹង
(បើយើងសំដៅទៅរកឯងតែម្តងវាងាយស្រួលពេកហើយ ឯងថាក្មេងម្នាក់នេះមិនខុសហេ! ហុឹស! ព្រោះតែវាជីនសុខចិត្តលះបង់ជីវីតខ្លួនឯងដើម្បីឲ្យវាបានកើតមកជីវីតរបស់វាជាជីវីតរបស់ជីន អាចង្រៃ)
" នេះឯងនៅគិតដល់រឿងនឹងទៀតឬ ណាមជុន ឯងធ្វើបែបនេះវាមានប្រយោជន៍អីទៅ ដោះលេងកូនរបស់យើង ពួកយើងមកនិយាយគ្នាល្អទេ ណាយើងសុំអង្វរឯង " យ៉ូនហ្គី ប្តូរពីសំដី គ្រកគ្រាតមកជានិយាយលួងលោមវិញ
(ហាសហាសហាស! នេះហេ! យ៉ូនហ្គី ថេវីនឌីដែលគេល្បីមកថាឃោរឃៅរផ្តាច់មេត្តាមិនចេះឱនក្បាលដាក់អ្នកនោះ អង្វរយើងគិតថាយើងលើកលេងឲ្យកូនឯងឬ គ្មានប្រយោជន៍អ្នកណាថា យើងដឹងណាថាឯងស្រលាញ់កូនឯងខ្លាំងប៉ុណ្ណា) ណាមជុនសើចចំអកឌឺដងដាក់យ៉ូនហ្គី
" ណាមជុន ដោះលេងកូនរបស់យើងទៅឯងត្រូវការអីយើងឲ្យឯងទាំងបានគ្រប់យ៉ាង "
(ឲ្យយើងបានគ្រប់យ៉ាងចឹងឬ)
" ត្រូវហើយ ឯងត្រូវការអីយើងរកឲ្យឯងភ្លាម "
(យើងត្រូវការជីន) មួយមាត់នេះយ៉ូនហ្គី អស់ពាក្យនិយាយនេះរយៈពេលជិត 20 ឆ្នាំមកនេះគេនៅតែមិនអាចបំភ្លេចជីនបានចឹងឬ(យ៉ាងមិចគាំងហើយឬ ធ្វើមិនបានមែនទេ) ណាមជុនស្រែកតាមទូរស័ព្ទ
" មនុស្សស្លាប់ហើយមិនអាចរស់ឡើងទេដាក់វាចុះទៅណាមជុន "
(ដាក់ចុះ ហុឹស! គិតថាវាងាយណាស់ឬ ឯងដឹងទេយើងនិងជីនស្រលាញ់គ្នាមករាប់ឆ្នាំបើមិនមែនឯងពេលនេះពួកយើងនឹងរស់នៅដោយមានសុភមង្គលបាត់ទៅហើយ)
ESTÁS LEYENDO
ច្រវ៉ាក់ស្នេហ៍អតីត (SS2) Completed ✔️
Fanficអ័រអឹម - ប៉ារបស់ឯងបំផ្លាញកែវភ្នែកដួងចិត្តរបស់យើង ហើយឯងជាអ្នកសងរាល់កំហុសដែលប៉ារបស់ឯងបានធ្វើចំពោះយើង ហូប៊ី - ខ្ញុំសុខចិត្តទ្រាំរាល់ការឈឺចាប់ទាំងអស់ដែលលោកជាន់ឈ្លីចិត្តនិងរាងកាយរបស់ខ្ញុំ តែសុំតែម្យ៉ាងសូមលោកកុំធ្វើបាបលោកប៉ាខ្ញុំ _________ *បន្ដពីរឿង អាពា...