PART 17 : សង្សារគេមកវិញហើយ!

5.5K 444 3
                                    

បន្ទាប់ពីបានសម្រួលគ្នានៅក្នុងឡានរួចអស់ហើយក៏បាន ស្ងាត់រៀងខ្លួនទៅក៏លែងឈឺក្បាលទៀតដែរពេលឈ្លោះ អ្នកដែលនៅចាំស្ដាប់នេះវល់អស់ហើយរួមទាំងអ្នកបើក ឡានផងដែរ ។ មិនយូរប៉ុន្មានក៏បានមកដល់ផ្ទះវិញម្នាក់ៗចុះ មកមុខមិនរីកទេជាពិសេសលោកចននឹងម៉ងបើនាយក្រាស់ វិញសក់ឡើងរញ៉េរញ៉ៃនិងមានស្នាមទះទៀតផង..

" ស្លាប់ហើយ! កូនប្រុសទៅត្រូវស្អីមកនឹង " លោកស្រីចន ចូលទៅមើលកូនសំនប់ថ្លើមរបស់គាត់មើលចុះស្នាមទះ ពេញៗតែម្ដងមើលឃើញច្បាស់ៗម៉ង..

" អ្នកណាវៃឯង? ឬក៏ភ្លើទៅឈរឲ្យគេវៃ " YG

" អួយយ..មិនមែនទេ! គឺប៉ាក្មេកនេះណាអ្នកជាវៃគាត់មើល ចុះខូចមុខសង្ហារៗអស់ហើយ.. " Tae ចូលមកនិយាយប្រាប់ឲ្យគ្រប់គ្នាបានដឹងផងហើយក៏មកអង្អែលមុខរបស់នាយថើរៗដូចជាអាណិតណាស់ចឹង

" ឯងកុំមកថាឲ្យយើង! ក៏មកពីឯងនឹងហើយ " លោកចន

" ខ្ញុំមិនដឹងអីទេ! ប៉ាចង់វៃខ្ញុំតែលោកប្ដីគាត់ក៏ចូលមករងជំនួស ព្រោះគាត់ខ្លាចប្រពន្ធដ៏សែនល្អរបស់គាត់ឈឺ " Tae និយាយលាយឡំជាមួយនឹងទឹកមុខកំសត់ទៀតផងដូចមែនទែនលោកអើយ..

" យើងវៃឯងហើយឯងទាញកូនយើងមករងធ្វើស្អី " លោកចននៅតែប្រកែកជាមួយនាយតូចមិនឈប់សោះមិន ឲ្យចាញ់នោះទេ..

" ឃើញទេៗ..ម្ដងក៏ល្អម្ដងក៏អាក្រក់! សួរបានត្រង់ប៉ាក្មេក កើតរោគប្រសៃប្រសាទមែនទេ " Tae

" ហឺយយ..អា..ឯង! ចង់បានន័យយ៉ាងម៉េចហាស៎ " លោកចនដោយទ្រាំមិនបានពេកវាដូចជាលើសហើយនិយាយ ស្រួលៗគាត់មិនបានខឹងទេតែនេះលេងថាគាត់ឆ្កួត ><

" នេះប៉ាកើតឆ្កួតមែនហេ៎ស " YG បើកភ្នែកធំៗសួរទៅ លោកចនព្រោះមើលទៅគាត់ខឹងណាស់ឲ្យតែគាត់ខឹងខ្លាំង គឺតែងតែញ័រៗពេញខ្លួនដូចកន្រ្ទាក់ៗម៉េចមិនដឹងទេ

" អាកូនឆ្កួត! ឯងទៅជឿវាហេ៎ស..នេះយើងនឹងវៃឯងឲ្យរៀងម្ដង " លោកចន ថាហើយក៏ងាកទៅនាយតូចហើយ ចាំយកផ្ដៅមកកាន់ហើយក៏ដើរទៅរកនាយតូចទាំងកំហឹង តែក៏បាននាយក្រាស់ចូលទៅចាប់ទាញមកទាន់ទេហើយក៏ នាំទៅខាងលើបាត់..

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now