PART 20 : ចេញទៅ!

5.5K 450 10
                                    

នៅក្នុងផ្ទះបាយនាយតូចបានមករៀនធ្វើនំជាមួយនឹងYG ដោយនាយជាអ្នកបង្រៀនធ្វើ ។ សភាពពេលនេះគឺថារញ៉េរញ៉ៃខ្លាំងមានលេងផងធ្វើផងសើចសប្បាយសម្បើមណាស់មើលទៅដូចត្រូវគ្នាណាស់តាំងពីព្រឹកមកដល់ពេល ល្ងាចនេះហើយពួកគេនៅជាមួយគ្នារហូត...

" ហិៗ...មើលមុខបងចុះដូចឆ្មាចឹង " Tae ចង្អុលមុខនាយ ហើយក៏សើចព្រោះរបស់នាយប្រឡាក់មែនមើលចុះពេញ មុខតែម្ដងហើយ

" មកពីថេយ៍នឹងហើយ! មកនេះបងសងវិញ " YG នាយតូច លឺភ្លាមក៏រហ័សគេចភ្លែតតែម្ដងខ្លាចថាពេញមុខដែលពួកគេ រត់ដេញគ្នាពេញផ្ទះបាយដោយមិនប្រយ័ត្នក៏ធ្វើឲ្យនាយតូច រអិលជើងដួលតែចេះមាននាយមកចាប់ទាន់ទើបរួចខ្លួនវិញ តែភ្លាមនោះJKក៏មកដល់ល្មមបែបនេះក៏បានមកឃើញពួកគេពេញៗភ្នែកនាយតូចត្រូវYGអោបចង្កេះជាប់មុខបិះ នឹងប៉ះគ្នាហើយនៅមានដៃតោងករជាប់ទៀតព្រះអើយតើ នឹងមានរឿងអីកើតឡើងទៅ ។

" កំពុងធ្វើអីនឹង " JK បន្លឺឡើងភ្លាមៗទើបYGប្រលែងដៃចេញពីនាយតូចយ៉ាងលឿនខ្លាចថាប្អូនប្រុសយល់ច្រឡំ ដំណើរដើរមកមួយៗសម្ដៅមករកនាយតូចដោយទឹកមុខ រាបស្មើហាក់ដូចជាកំពុងតែមិនពេញចិត្តរឿងអ្វីមួយចឹង ។

" មិញនេះថេយ៍រអិលជើងបងក៏ជួយទប់ទៅ " YG

" ហឹម..មែនហើយ! លោកមកវិញលឿនម្លេះថ្ងៃនេះ " Tae ត្រូវហើយមិនទាន់យប់ស្រួលបួលផងហេតុអីក៏មកវិញលឿនជាងរាល់ដងម្លេះ? ឬក៏ការងារមិនសូវច្រើន

" បើមកយឺតជាងនេះខ្លាចថាមិនបានឃើញរឿងដែលល្អៗ មើលបែបនេះ! មិញនេះខ្ញុំមកកាត់ចង្វាក់បងទេ " JK ងាកទៅសម្លឹងមុខបងប្រុសវិញនិយាយនេះដូចជាចង់បញ្ជួសឲ្យគ្នាយ៉ាងម៉េចមិនដឹងទេ ។ ហើយកាលដែលនាយ មកលឿននេះក៏ព្រោះតែលោកចននេះបានខលហៅឲ្យមក គាត់និយាយរកលេសធ្វើយ៉ាងម៉េចឲ្យនាយមកនឹងឯងនឹង បានមកឃើញសកម្មភាពរបស់នាយតូចថាធ្វើអ្វីខ្លះនោះ ។

" ឯងគិតស្អីរបស់ឯងហាស៎? " YG

" ក៏គិតដូចដែលឃើញនឹងហើយ! ថាបងនិងថេយ៍មើលទៅ ដូចផ្អែមល្ហែមដល់ហើយ.. " Jk និយាយដោយទឹកមុខស្មើ ពេលនេះគេមានអារម្មណ៏ឈឺយ៉ាងម៉េចមិនដឹងទេពេលដែលឃើញនាយតូចមកស្និតស្នាលជាមួយបងប្រុសរបស់ ខ្លួនហើយនៅមានអោបគ្នាទៀតដំបូងក៏មិនបានគិតស្អីដែរ ក៏ប៉ុន្តែដោយសារតែគេនឹកឃើញពីពាក្យដែលបងរបស់គេ បាននិយាយកាលពីយប់មិញនោះឯងទើបគេគិតអាចថាដូច ដែលបងគេនិយាយមែនឬ?

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now