MR_Novels
- Reads 16,609
- Votes 394
- Parts 59
ជំនួបស្នេហ៍រយះពេលខ្លី ប្រ ៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក្នុងជីវិតរបស់ រ៉េមី ថ័ររ៉េស ហៅ រ៉េន ផងដែរ ។ គីម ណាប៊ី នាងបានចូលមកក្នុងជីវិតរបស់គេក្នុងអំឡុងពេលដែលជីវិតជាកូនសេដ្ឋីធ្លាប់តែមានវាសនាល្អដូចជាគេ បានធ្លាក់ទៅដល់ចំណុចទាបបំផុត សូម្បីតែក្តីសង្ឃឹមគិតចង់រស់បន្តក៏គេស្ទើរតែមិនមាន ប៉ុន្តែនាងជាមនុស្សតែម្នាក់ដែលព្រមហុចដៃមកឲ្យគេហើយជួយឲ្យគេអាចក្រោកឈរឡើងម្តងទៀតបាន នាងជាការចងចាំដែលគេមិនអាចបំភ្លេចបានអស់មួយជីវិត ។