Sung_rabin
- Reads 2,007
- Votes 57
- Parts 9
អាពាហ៍ពិពាហ៍រយ:ពេល10ឆ្នាំរវាងអាលីស ប្លេកដេមៀន និងជេននីខូម៉ាន់ដ្រា គ្រាន់តែជាអេតាស៊ីវិលក្លែងក្លាយដែលពួកគេបោកប្រាស់គ្នាប្រើទៅវិញទៅមក។
«អូនគិតថាបងមិនហ៊ានសម្លាប់អូនមែនទេ?»
«ចុះបងគិតថាអូនមិនហ៊ានសម្លាប់បងវិញអ្ហេះ? ហឹស បើអូនធ្លាក់នរកអូននឹងទាញបងឱ្យធ្លាក់នរកជាមួយអូនដូចគ្នា»
ផាំង!
អាលីស Alpha ដែលមានអំណាច មានទ្រព្យសម្បត្តិ មានឥទ្ធិពល ចុងក្រោយត្រូវបានភរិយា រួមដៃជាមួយនឹងអតីតគូដណ្ដឹងរបស់នាងបាញ់សម្លាប់ និងដណ្ដើមគ្រប់យ៉ាងពីគេទៅ តែមិនអាចទេ! គេមិនព្រមឱ្យនាងរស់នៅសោយសុខបន្ទាប់ពីគេស្លាប់ទៅនោះទេ!
ផាំង!
«ជេននី!!!»
ភឹប!
«នេះ... នេះខ្ញុំឆ្លងពេលវេលាមកកាន់10ឆ្នាំមុនឬ?»
បើព្រះផ្ដល់ឱកាសលើកទីពីរក្នុងការរស់រានមានជីវិតសាជាថ្មីដល់គេទៅហើយ គេនឹងធ្វើឱ្យនាងដឹងថានរកវាមានពិតមែន។
«ត្រៀមខ្លួនទៅ ជេននី ខូម៉ាន់ដ្រា!»