rezeyyz0
- សង្ខេបសាច់រឿង៖
រឿងរ៉ាវបានចាប់ផ្តើមឡើងនៅពេលដែល Winter ក្មេងស្រីក្នុងសម័យទំនើប បានភ្ញាក់ដឹងខ្លួនឡើងក្នុងរាងកាយរបស់អ្នកនាងតូចអភិជនម្នាក់ នាដែនដីកូរ៉េបុរាណ (សម័យជូសន) ដោយគ្មានមូលហេតុ។ នៅក្នុងពិភពលោកដ៏ចម្លែក និងពេញដោយភាពភ័យខ្លាចនេះ នាងបានជួបនឹង Karina មេទ័ពស្រីដ៏មានអំណាចនៃកងទ័ពអាវខ្មៅ ដែលមានទឹកមុខត្រជាក់ស្រេបដូចទឹកកក ប៉ុន្តែបែរជាមានកែវភ្នែកពោរពេញដោយភាពស្រពោន និងការនឹកនាយ៉ាងជ្រាលជ្រៅរាល់ពេលសម្លឹងមើលនាង។
ពីភាពប្លែកមុខ និងភាពភ័យខ្លាច... ក៏បានប្រែជាសេចក្តីស្នេហាយ៉ាងជ្រាលជ្រៅ។ ទោះបីជាមានឧបសគ្គនយោបាយ ភ្លើងសង្គ្រាម និងការប៉ុនប៉ងជីវិតពីមនុស្សអាក្រក់យ៉ាងណាក៏ដោយ Karina តែងតែចេញមុខការពារ និងសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីតែសុវត្ថិភាពរបស់ Winter។ ប៉ុន្តែ នៅពេលដែលស្នេហាកំពុងតែផ្អែមល្ហែម គ្រោះមហន្តរាយដ៏ធំមួយក៏បានឈាន