MadamMelli
- Reads 23,924
- Votes 184
- Parts 12
ដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ្រាន់តែចង់ទៅលេង មិនបានថាចង់នៅនោះទេ ហេតុអីទេវតាធ្វើបែបនេះចំពោះនាង។
"ជុ ជុ អូនសម្លាញ់ ភ្លេចហើយឬថាពួកយើងជាប្ដីប្រពន្ធហ្នឹងគ្នា" រាងកាយមាំសង្ហា បោះជំហ៊ានមករករាងតូច ខណៈដែលស្រីតូចក៏ព្យាយាមថយគេច។
"មនុស្សឆ្កួត! អ្នកណាជាប្រពន្ធលោក ខ្ញុំគ្មានប្ដីស្មោគគ្រោកដូចជាលោកទេ..អាយ" ស្រីតូចស្រែកយៃ ពេលដៃរឹងមាំទាញខ្លួនឱ្យទៅរកគេមួយទំហឹង។
"ត្រូវការឱ្យខ្ញុំបញ្ជាក់ទេ" មុខមាំសង្ហា ដែលបិទបាំងដោយពុកមាត់ពុកចង្កា ស្រម៉េមស្រម៉ូមឱនមកកៀកផ្ទៃមុខស្រទន់ ដែលស្រីតូចប្រញាប់ងាកចេ