Haru___kyu
ក្រុមICT គឺបង្កើតឡើងមកដើម្បីបំបែករឿងក្តីធំៗ ឬ រឿងក្តីណាដែលមានអាថកំបាំងជាច្រើននៅពីក្រោយការស្លាប់របស់ជនរងគ្រោះ ដែលក្រុមស៊ើបអង្គេតផ្សេងៗមិនអាចបំបែកបានហើយក៏ត្រូវបញ្ជូនទៅឱ្យក្រុមស៊ើបអង្គេតជាន់ខ្ពស់ICTជាអ្នកបន្តការស៊ើបអង្គេត។ រាល់រឿងក្តីពិបាកៗដែលក្រុមផ្សេងមិនអាចបំបែកបាន តែសម្រាប់ក្រុមICTទោះរឿងក្តីពិបាក ឬក៏ មានអាថកំបាំងនៅពីក្រោយការស្លាប់របស់ជនរងគ្រោះផ្សេងៗយ៉ាងណាក៏ដោយក៏ពួកគេអាចបំបែកបានដែរ ក៏ព្រោះតែសមត្ថភាពរបស់សមាជិកនីមួយៗ និងការ សាមគ្គីគ្នា បូករួមនិងអ្នកដឹងនាំពួកគេមានភាពវៃឆ្លាតក្នុងការបំបែករឿងក្តី។