user67211773
វាចាអ្នកនិពន្ធ
ប្រលោមលោកគឺជា ពិភពនៃការស្រមៃនៃការតាក់តែងលំអរឡើង
របស់អ្នកនិពន្ធ។ ពិភពប្រឌិតមួយនេះនឹងនាំអ្នកឱ្យឆ្ពោះទៅកាន់ កន្លែងមួយទៀត
ដែលខុសប្លែកពីទីនេះ អ្នកនឹងមានអារម្មណ៍ថាសើច យំ ខឹង ស្អប់ ព្រមទាំង
ជួបជាមួយជាមួយថតភាពប្រឌិតមិននឹកស្មានដល់ដែលធ្វើឱ្យរំភើបចិត្ត។
កូនផ្កាយ សង្ឃឹមថារឿង សន្សើមផ្កាស្មៅ នឹងចូលមកបម្រើ
អារម្មណ៍អស់លោកអ្នកឱ្យសប្បាយរីករាយ ក៏ដូចជាផ្តល់នូវចំណេះដឹង អ្វីដែលថ្មី
ហើយប្លែក នឹងបទពិសោធន៍ខ្លះៗនៃមេរៀនជិវិត។
ស្អប់គឺអាចជំពប់លើ ពេលខ្លះការឈ្លោះញ៉េះញ៉ោះគ្នាញយដងពេក
ក៏អាចបង្កើតជាអារម្មណ៍នៃក្តីស្រឡាញ់បានដែរ គ្រាន់តែយើងមិនដឹងខ្លួននឹងមិន
ព្រមទទួលយក។
ជាចុងក្រោយក៏សូមអរគុណដល់អ្នកគាំទ្រ និង សុំអភ័យទោសទុក
ជាមុននូវរាល់កំហុសផ្សេងៗដែលកើតដោយអចេតនាដោយប្រការណាមួយ។