lurent33
ភ្នំពេញ.១៩៦៦
ស្នេហាក្នុងគំនាបសង្គមរឹតត្បឹតប្រពៃណីនិងឋានៈដូចមេឃនិងដី។ ងួន សិទ្ធិរ័ត្នប្រធានសមាគមន៍មេធាវីរាជធានីនិងជាមេធាវីជាន់ខ្ពស់ដោះស្រាយក្ដីនិងមកពីគ្រួសារអភិជនលំដាប់ខ្ពស់នៃសង្គមរាស្រ្តនិយមផងដែរ។ ឃួង ឃីន្នរី ជាអ្នកចំរៀងប្រចាំរង្គសាលរស្មីសំណាងដែលមានពន្លឺលើឆាករាត្រីតែជីវិតពិតគ្មានយសសក្តិ គ្មានខ្នងបង្អែកក្រៅពីខ្លួននាងផ្ទាល់ជាមួយបងស្រីតែ១គត់របស់នាង។តែមិនបានប៉ុន្មានបងស្រីនាងត្រូវបានស្លាប់ក្នុងត្លុកឈាមលើផ្លូវក្បែររង្គសាលយ៉ាងមិនគួរឲ្យជឿ អជ្ញាធរបិតរឿងក្ដីចោលអ្នកឃើញហេតុការណ៍ក៏មិនមានវត្តមាន។នាងមិនជឿឡើយថាវាជារឿងចៃដន្យតើនរណានៅពីក្រោយរឿងនេះនាងត្រូវតែដឹងឲ្យបាន!
ងួន សិទ្ធីរ័ត្នអង្គុយនៅតុមួយជាមួយចំណោមមេធាវិនិងអភិជនជាន់ខ្ពស់ស្មើរៗខ្លួនដែលពិភាក្សាពីសង្គមនិងជីវភា ពអភិជនជាន់ខ្ពស់។ប៉ុន្