seolha__0105
បន្ទាប់ពីបានបាត់បង់ឪពុកម្ដាយក្នុងវ័យ ១២ ឆ្នាំ ឡាយឡា លីវ៉េលីន (Layla Lewellin) ត្រូវបានគេបញ្ជូនឱ្យទៅរស់នៅជាមួយសាច់ញាតិម្នាក់ទៅម្នាក់ទៀតដែលសុទ្ធតែជាមនុស្សគ្មានចិត្តមេត្តា រហូតដល់ថ្ងៃមួយ នាងត្រូវបានគេបញ្ជូនឱ្យទៅរស់នៅប្រទេសផ្សេងតែម្ដង។ ពេលមកដល់ចក្រភពប៊ឺក (Berg) នាងត្រូវបានដាក់ឱ្យស្ថិតក្រោមការមើលថែរបស់ ប៊ៀល រីមមឺរ (Bill Remmer) ដែលជាសាច់ញាតិឆ្ងាយម្នាក់មានចរិតម៉ឺងម៉ាត់ និងហាក់ដូចជាមិនខ្វល់ខ្វាយពីអ្វីទាំងអស់ ក្រៅពីការងារជាអ្នកថែទាំសួនឱ្យគ្រួសារអភិជនដ៏ល្បីល្បាញ ហឺហាដ (Herhardt)។
ក្រោយពីបានឆ្លងកាត់ការបោះបង់ និងការរស់នៅដោយឯកោអស់ជាច្រើនឆ្នាំ អ្វីដែលលីឡាចង់បានបំផុតនោះគឺ "ផ្ទះ" ដ៏កក់ក្តៅមួយសម្រាប់ជ្រកកោន។ ប៉ុន្តែ ការជួបគ្នាជាមួយអ្នកឧកញ៉ាដ៏ស្រស់សង្ហា ម៉ាត់ធៀស វ៉ន ហឺហាដ (Matthias von Herhardt) និងជីវិតក្នុងសង្គមជាន់ខ្ពស់ បានក្លាយជាឧបសគ្គ និ