KYS-NOVEL
រឿងរ៉ាវផ្តើមឡើងពីចំណងអាពាហ៍ពិពាហ៍ដែលរៀបចំដោយចាស់ទុំរវាង Hikari និង Haruto។ ដោយសារតែដឹងថា Haruto ជាព្រាននារីមិនច្បាស់លាស់ Hana ដែលជាប្អូនស្រីមិនចង់ឃើញបងស្រីរងទុក្ខ ក៏សម្រេចចិត្តបន្លំខ្លួនចូលធ្វើជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់គេ ដើម្បីស្វែងរកចំណុចខ្មៅងងឹតយកទៅប្រាប់ឪពុកម្តាយក្នុងបំណងផ្តាច់ពាក្យជំនួសបងស្រី។
ប៉ុន្តែអ្វីៗមិនសាមញ្ញនោះទេ... ព្រោះ Hikari ស្រឡាញ់ Haruto ខ្លាំងណាស់ តែ Haruto បែរជាគ្មានចិត្តឱ្យនាងសូម្បីបន្តិច។ ស្របពេលដែលទំនាក់ទំនងបងប្អូនរវាង Hana និង Hikari មិនសូវល្អស្រាប់តាំងពីដើម ធ្វើឱ្យ Hikari យល់ច្រឡំថា ប្អូនស្រីបង្កើតរបស់ខ្លួនកំពុងតែរៀបផែនការដណ្តើមគូដណ្តឹងទៅវិញ!
តើរឿងរ៉ាវស្នេហា គំនុំ និងការយល់ច្រឡំមួយនេះនឹងទៅជាយ៉ាងណា? សូមរង់ចាំតាមដានទាំងអស់គ្នាឆាប់ៗនេះ! 🥰