បុប្ផាុ, ទេវី, និង សុភាព រៀននៅថ្នាក់ជាមួយគ្នា គ្រាន់តែឃើញគ្នា តែមិនដែលនិយាយជាមួយគ្នាឬមិនស្គាល់គ្នាតែម្តង។ អ្នកណាទៅដឹងថា នៅពេលដែលពួកគេបានចូលតុពិភាក្សាការងារក្រុម នៅក្នុងមហាវិទ្យាល័យភាសាបរទេស (IFL) ជាមួយគ្នានោះ ពួកគេក៏មានចំណាប់អារម្មណ៍អ្វីមួយដែលមានលក្ខណៈស្រដៀងគ្នាដែរ គឺ ស្អប់លោកគ្រូផ្នែកភាសាអង់គ្លេសបន្ទុកថ្នាក់ ដែលតែងតែ ធ្វើបាបចិត្តរបស់ពួកគេ...តាមមូលហេតុខុសៗគ្នា។ ដូចនេះ ពួកគេក៏នាំគ្នាធ្វើគម្រោងដ៏ល្អឥតខ្ចោះ ដើម្បីសម្លាប់លោកគ្រូអង់គ្លេសនោះ (ធ្វើលេងៗទេ)។ ពួកគេពិតណាស់ដែលនឹងគ្មានថ្ងៃ ធ្វើរឿងអប្រិយនេះទេ ប៉ុន្តែនៅពេលដែលលោកគ្រូអង់គ្លេសនោះបានស្លាប់ទៅតាមរបៀបគម្រោងការពិតប្រាកដដែលពួកគេបានរៀបមក អ្នកទាំងបីក៏ក្លាយជាជនសង្ស័យនៅក្នុងឃាតកម្មរបស់លោកគ្រូភ្លាមៗ។