"ខ្ញុំរង់ចាំយូរណាស់តែគេនៅតែមិនទាន់មានតម្រុយថានឹងត្រឡប់មកវិញ ខ្ញុំរស់នៅយូរខ្លាំងណាស់ យូររហូតដល់លែងចាំហើយថាកន្លងទៅយូរប៉ុណ្ណា ខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយ មនុស្សដែលខ្ញុំស្រឡាញ់នឹងត្រឡប់មកវិញ ត្រឡប់មកផ្ទះឫស្សីរបស់ពួកយើង ទីនោះមានដើមផ្កាប៉េសជាច្រើនដែលពួកយើងដាំ មានការចងចាំល្អៗ មានពាក្យសន្យានិងសម្បថជាច្រើនដែលពួកយើងបានសច្ចាជាមួយគ្នានៅថ្ងៃរៀបការ តើលើលោកនេះពិតជាអាចទៅរួចទេដែលមនុស្សស្លាប់ហើយអាចរស់ឡើងវិញ?"Tüm hakları saklıdır