«សុំទោស...ដែលរុញលោកឱ្យចូលមកក្នុងបញ្ហាមួយនេះ! តែខ្ញុំចង់ប្រាប់លោកថា មូលហេតុដែលខ្ញុំធ្វើបែបនេះ មិនមែនជាការសងសឹក តែគឺលោកតែម្នាក់ ដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្ត តស៊ូ ចង់រស់នៅបន្ត...លោកដឹងហើយ បន្ទាប់ពីបាត់បង់ស្រីរបស់ខ្ញុំទៅខ្ញុំគ្មានអ្នកណាជាទីពឹងទៀតឡើយ។ បើលោកខឹងស្អប់ រូបខ្ញុំសូមលោកចង់វាយ ឬធ្វើអ្វីក៏បានឱ្យតែលោកឈប់ស្អប់ខ្ញុំ នឹ ងលែងគេចមុខពីខ្ញុំទៀត...ដឹងទេលោកធ្វើបែបនេះខ្ញុំឈឺចាប់ណាស់ខ្ញុំឈឺ...ដូចគេចាក់រាប់រយកាំបិត...» អេមីលីយំអណ្ដឺតអណ្ដក់នៅចំពោះមុខនាយ។ ទិត្យាស្រវាឱបនាង យ៉ាងណែន។ អារម្មណ៍របស់នាយពេលនេះ ច្របូកច្របល់ណាស់។ នាយពិតជាខឹង នឹងនាងខ្លាំងណាស់ ដែលនាងយករូបខ្លួនជាឧបករណ៍សម្រាប់រកយុត្តិធម៌ដល់បងស្រីរបស់នាង។ ពេលនេះនាយមិនដឹងនាយគួរតែបន្តខឹងស្អប់ នាងបន្តទៀត ឬក៏លើកលែងទោសដល់នាង។All Rights Reserved