ទីបំផុតខ្ញុំក៏ត្រូវមកបង្ខំចិត្តរៀបការជាមួយមនុស្សម្នាក់ដែលខ្ញុំមិនដឹងថាគេជានរណា ជាប់សាច់ឈាមអ្វី ត្រូវជាស្អីនោះទេ ខ្ញុំមិនចាំសូម្បីតែមុខមាត់របស់គេយ៉ាងមិច ចាំបានថាជួបគេម្តង កាលនោះ ដែលប៉ានាំខ្ញុំទៅជួបគ្រួសារគេ ខ្ញុំមិនចង់សូម្បីតែសំលឹងមើលគេ ខ្ញុំដឹងត្រឹមថាខ្ញុំមិនពេញចិត្តម្នាក់នោះ គេមិនមែនជាប្រភេទដែលខ្ញុំចូលចិត្ត ខ្ញុំពិតជារៀបការនឹងគេមិនបានពិតមែន T.T ខ្ញុំយំមួយអាទិត្យពេញឲ្យតែនឹកឃើញដល់រឿងនោះ តែខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅពីយល់ព្រមរៀបការជាមួយគេ :( បានៗ ទ្រាំសិនចុះ យ៉ាងណាពេលរៀបការរួចចាំរកវិធីលេងក្បាលគេចោលឲ្យទាល់តែបាន:,) ម្នាក់នោះល្បីថាសង្ហា ហើយពូកែ តែក៏មិនជឿថាគេទ្រាំទ្រនឹងខ្ញុំបាននោះទេ P....Park.. Park ស្អីចេះ? មើលចុះ!គេឈ្មោះអី ក៏ខ្ញុំចាំមិនបានផង ឲ្យខ្ញុំធ្វើជាប្រពន្ធគេបានយ៉ាងមិច >< Since 30/August/2018All Rights Reserved