ព្រោះតែភាពកក់ក្តៅ ការមើលថែនិងការយកចិត្តទុកដាក់របស់គេដែលមានចំពោះនាងរាល់ថ្ងៃបានធ្វើអោយនាងយល់ច្រឡំថាគេស្រលាញ់នាងដូចដែលខ្លួននាងស្រលាញ់គេទាំងមិនបានដឹងឡើយថាតាមពិតគេធ្វើបែបនេះ ព្រោះតែវាការភ្នាល់របស់គេ...មនុស្សដែលធ្លាប់តែមានស្នាមញញឹមផ្តល់ភាពកក់ក្តៅចាំមើលថែនាងកន្លងមកក៏ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតមនុស្សដែលមានតែចិត្តខ្មៅ អាក្រក់ ឃោឃៅ កំណាច គ្មានហេតុផលមិនដែលធ្វើអោយនាងបានសុខសូម្បីតែម្តង។ «ហេតអុីពួកយើងមិនត្រូវជាស្អីនឹងគ្នា...» យេប៊ីនតវ៉ាទាំងញ័រមាត់ទទ្រើក គេធ្វើដូចជានាងជាទាសករយ៉ាងអញ្ចឹង មិនស្រឡាញ់ក៏ដោះលែងនាងទៅ ចាំបាច់មកហួងហែងនាងបែបនេះធ្វើអី។ «ចង់ដឹងមែនទេថាត្រូវជាអ្វី?»