BMFគឺជាក្រុមម៉ាហ្វៀមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយ លោក ជន ជុងហ្គុក ដែលមានឈ្មោះជាម៉ាហ្វៀដែលមិនខ្លាចនិងសម្លាប់នរណាម្នាក់ឡើយ ដោយលោកជាមនុស្សគ្មាន មេត្តានិងឈាមត្រជាក់ ដែលត្រូវជាកូនប្រុសពៅនៃសង្គមគ្រួសារត្រកូល ជន និងមានបងប្រុស ម្នាក់ឈ្មោះ ជន ជុងយុន ដែលជាប្រធានក្រុមហ៊ុនដ៏ធំមួយនៅប្រទេសកូរ៉េ ។ ជន ជុងហ្គុក ជាមនុស្សដែលមានរូបរាងខ្ពស់សង្ហាមាំមួននិងមានភាពឆ្លាតវៃខ្លាំងណាស់ ដោយគេជាបុរសសង្ហាដែលជាហេតុនាំឲ្យមនុស្សស្រីជាច្រើនឃើញហើយភ្លឹកភ្លេចភ្លាំងស្មារតី ដូចឃើញទេពបុត្រចុះមកពីសួគ៌អីចឹង ។ ជន ជុងហ្គុក និងបងប្រុសរបស់គេរស់នៅជាមួយម៉ែដោះតាំងពីតូចមកម្ល៉េះដោយសារតែឪពុក ម្ដាយរបស់គេស្លាប់ចោលគេតាំងពីនៅក្មេងមិនទាន់ដឹងអ្វីមកម្លេះ ហើយពួកគេស្រលាញ់ម៉ែដោះ ណាស់ ។ ជន ជុងហ្គុកជាបុរសរឹងមាំម្នាក់បែរជាមកធ្លាក់All Rights Reserved