Jin x Chija ភាគបញ្ចាប់ខ្លះមិនប្រាកត់ថាជាវគ្គបញ្ចប់ដោយរីករាយរវាងតួទាំងពីរនៅក្នុងរឿងទេ ពេលខ្លះវាបញ្ចាប់ដោយការសោកស្ដាយ តែវារក្សានូវអនុស្សាវរីយ៍ល្អៗរវាងមនុស្សដែលមិនអាចនៅក្បែរគ្នាបាន ចង់ចាំតែរឿងល្អជាប់និងខួរក្បាលជាជាងចាំទង្វើរអាក្រក់គ្នា វាក៏បង្រៀនអោយពួកគេចេះថែក្សារនិងនឹករលឹកដល់គ្នានិងគ្នាទោះមិនអាចមើលឃើញ ស្ដាប់មិនលឺក៏ដោយតែសកម្មភាពចាស់ៗរបស់ពួកគេនៅតែជាខ្សែរVideoមួយដែលចាក់សារដើមឡើងវិញមិនឈប់មិនឈររហូតដល់អស់ដង្ហើបពីលោកនេះ!អ្នកគិតថាវាពិតជាកំសត់ណាស់បើសិនជាធ្វើបែបនេះ តែសម្រាប់អ្នកខ្លះគេមិនគិតបែបនេះទេព្រោះអនុស្សាវរីយ៍ល្អៗជា ក្ដីសុខផ្លូវចិត្តជំរុញអោយជីវិតរបស់ពួកគេដើរទៅមុខនិងអភិវឌ្ឍខ្លួនដោយគ្មានវិប្បដិសារីកាលពីអតីតកាល។