ថ្ងៃនេះជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់អ្នកមានគូរសង្សារទាំងឡាយនាំគ្នាទិញផ្កាសូកូឡាស្ករគ្រាប់រឺវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក។មានអ្នកខ្លះក៏ជូនឪពុកម្ដាយបងប្អូនមិត្តភក្តិដែលពួកគេបានចិញ្ចឹមបីបាច់រាប់អានគ្នាជាយូរមកហើយ។ពួកគេចេញទៅដើរកំសាន្តនៅតាមសួនច្បារផ្សារទំនើបរឺទៅញាំុអីនៅតាមភោជនីយដ្ឋាននានា។បើយើងមើលទៅក្នុងចំនោមអ្នកទាំងអស់នោះយើងនឹងឃើញគូរស្នេហ៍មួយគូរដែលចំលែកខុសគេ។គូរគេគ្រប់ៗគ្នាស្អិតរមួលជាមួយគ្នាតែគូរនេះបែរជាយ៉ាងម៉េចមិនដឹង។តែបើមើលទៅខាងប្រុសដូចជាមិនសូវអីប៉ុន្មានទេគេដូចជាស្រលាញ់នាងណាស់គេកៀកដៃនាងរហូត។ណាស់តែខាងស្រីមិនសូវជាចង់ដើរជាមួួយខាងប្រុសសោះនាងដូចជាខ្មាសៗគេ។តើចង់ដឹងទេថាគូរស្នេហ៍ទាំងពីរនេះជាអ្នកណា?