ខ្ញុំមិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើឲ្យថ្ងៃនេះជាថ្ងៃរីករាយបំផុតស្រមាប់ខ្ញុំតែប៉ុន្នោះ 💜 អាហារគ្រួសារចុងក្រោយដែលខ្ញុំចងចាំគឺជារូបភាពដែលលោកប៉ាគ្រវាសចានពីលើតុនឹងសម្លេងយំរបស់អ្នកម៉ាក់ ថ្នាក់បឋមដែលខ្ញុំចងចាំចុងក្រោយគឺការដើរទៅទទួលប័ណ្ឌសសើរតែម្នាក់ឯងដោយគ្មានក្រុមគ្រួសារដូចអ្នកឯទៀត រង្វង់ដៃកក់ក្ដៅរបស់ម៉ាក់ដែលគេងឲបខ្ញុំជាលើកចុងក្រោយគឺជាថ្ងៃដែលម៉ាក់ព្រមនឹងរៀបការជាមួយបុរសម្នាក់ទៀត "មីកូនអត់ឪ" "ពេជ្រមកយកប័ណ្ឌសសើរតែឯងទេអី?ចុះម៉ាក់ចុះប៉ា?" "កុំលេងជាមួយវា" "ខ្ញុំមិនរាប់វាជាកូនទេ" ថ្ងៃដែលខ្ញុំចងចាំបំផុត... ខ្ញុំគ្រាន់តែចង់ឲ្យរឿងអាក្រក់ៗទាំងប៉ុន្មានវាគ្រាន់តែជាសុបិន្ត។