គេថាកើតមកក្នុងត្រកូលអភិជនគឺមិនខុសពីស្តេចផែនដី ចង់បានអ្វីបាននោះ ទោះចង់ច ាប់មេឃចាប់ផ្កាយក៏មិនមែនជារឿងលំបាក គ្រប់យ៉ាងក្នុងជីវិតនេះហាក់ដូចប្រើសីលមកបញ្ជាពិភពលោកអោយវិលតាមចិត្តតាមបេះដូងប្រាថ្នា ប៉ុន្តែសម្រាប់ខ្ញុំ គឺវាមិនមែនបែបនោះឡើយ។ វត្តមានលោកពូមុខងាប់ម្នាក់បានបង្ហាញខ្លួនក្នុងឋានៈជាអង្គរក្សផ្ទាល់ខ្លួនដែលលោកប៉ាទើបបញ្ជូនមក។ ម្នាក់នេះមិនដូចលោកពូមុនៗសោះ ពិបាកនិយាយគ្នា គួរអោយទើសទាល់ជាងស្អីទៅទៀត តែម្នាក់នេះយកជីវិតមកការពារខ្ញុំ យកឈាមស្រស់មកពលីដើម្បីខ្ញុំ គ្មាននរណាដឹងមុនទេថា ក្រោយពេលមានរូបគេបង្ហាញខ្លួន ជីវិតរបស់ខ្ញុំផ្លាស់ប្តូរសឹងតែបីរយហុបសិបដឺក្រេ។ "លោកពូ ពួកយើងអាចស្លាប់ទេ?" "អត់ទេ ដរាបណាខ្ញុំនៅរស់ ខ្ញុំមានតួនាទីការពារអ្នកនាង មិនថាមានរឿងអ្វីកើតឡើងក៏ដោយ"All Rights Reserved