គួរនិយាយបែបណាទើបល្អទៅ? ទំនាក់ទំនងពួកយើងដូចជាលើសពីមិត្តភក្តិតែបើថាជាស្នេហាក៏វាមិនត្រូវដូចគ្នា ទំនាក់ទំនងស្អិតរមួតចាក់ឫសគល់ចូលជ្រៅទៅក្នុងបេះដូង រហូតដល់ថ្នាក់ខ្ញុំទទួលបានអារម្មណ៍ថាខ្ញុំមិនអាចរស់អត់គេបានទេ គ្មានគេដូចផែនដីគ្មានអុកសុីសែន តែថាក្នុងលោកគ្មានរបស់អ្វីដែលគង់វង្សនោះទេ វេលាមួយមកដល់ម្នាក់ក្នុងចំណោមពួកយើងក៏គង់និងព្រាត់ប្រាស់ចាកឆ្ងាយពីគ្នា បើពេលនោះមកដល់ខ្ញុំគួរធ្វើយ៉ាងណា? ខ្ញុំពិតជាមិនដឹងថារស់នៅយ៉ាងម៉េចទេបើសិនជាគ្មានគេក្បែរខ្លួន? ខ្ញុំអាចរស់បន្តទេ? អាចសប្បាយដូចមុនទេ? អាចសើចម្តងទៀតបានទេ?All Rights Reserved
3 parts