តើដែលមានទេ មនុស្សមិនដែលទាំងស្គាល់គ្នាផង សុខៗមកធ្វើឫកពារប្លែកៗដូចជាមនុស្សរោគចិត្ត ។ តាំងពីកើតមកខ្ញុំមិន ដែលឃើញប្រុសណាបែកសតិស្មើរប្រុសម្នាក់នេះនោះទេ តើអ្នកដឹងទេ អោយតែពេលខ្ញុំចេញក្រៅម្ដងៗ មិនដឹងថាជានិស្សយ័ឫក៏អាគាត់នឹងតាមខ្ញុំអោយប្រាកដនោះទេ និយាយពីថាជួបរហូត 1ថ្ងៃយ៉ាងតិចក៏ខ្ញុំឃើញគេម្ដងដែរ ហើយតែឃើញខ្ញុំម្ដងៗគេតែងតែជិះម៉ូតូមកក្បែរហើយនិយាយថា ប្រពន្ធ រួចក៏បើកចេញទៅ ។ តើអ្នកយល់ថាដូចជាមនុស្សឆ្កួតទេ គេតែងតែធ្វើបែបនេះដាក់ខ្ញុំជិត 1 ខែហើយ ខ្ញុំមិននិយាយប្រាប់ប៉ាម៉ាក់ទេ ព្រោះយល់ថាគេជាមនុស្សវិកលចរិក ទើបខ្ជិលប្រកាន់ តែយូរទៅកាន់តែយូរទៅយ៉ាងម៉េចទេ ~ គេតែងតែធ្វើបែបនេះរហូត ខ្ញុំយល់ថាគេប្រហែលជាឆ្កួតដល់កម្រិតហើយមើលទៅ ។ ចន ជុងហ្គុក & គីម អេរ៉ាAll Rights Reserved