"លូខ៍ ! លូខាស៍ ! លូខ៍ ! លូខាស៍ ! ៗៗ " ជាឈ្មោះដែលស្រីៗក្នុងសាលា ចូលចិត្តហៅខ្ញុំគ្រប់ពេលវេលា គ្រប់ទីកន្លែង។ មិនថាពេលលេងបាល់ ពេលដើរចូលថ្នាក់រៀន ពេលដើរចូលអាហារដ្ឋានហូបចុក ឬពេលដើររកបង្គន់ជុះអាចម៌នោះទេ។ គ្រប់ជ្រុងនៃសាលាដ៏ធំដូចវិហារសួគ៌មួយនេះ គ្មាននរណាដែលថាមិនស្គាល់ប្រុសមុខឡូយៗដូចខ្ញុំនេះឡើយ។ សិស្សស្រីៗក្នុងសាលាគ្មាននរណាម្នាក់រួចផុតពីទម្រង់មុខកាំរន្ទះជះបារមីសង្ហារបស់ខ្ញុំនេះបានទេ តែលើកលែងស្រីម្នាក់...ស្រីវែនតាក្បាលដូងគួរឱ្យស្អប់នោះ។ ដោយសារតែល្បីថានាងលួចចូលចិត្តខ្ញុំ ខ្ញុំក៏ត្រូវមិត្តភក្តិរុករានញុះញង់ឱ្យតាមញ៉ែនាងចោល បែបបដិសេធក៏មិនបាន ម្យ៉ាងហ្គេមនេះមើលទៅវាសប្បាយលេងដែរទេតើ។All Rights Reserved